អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើជំនាញថតរូប ក្រោមប្រធានបទ «គុណវុឌ្ឍិពេញលេញរបស់មន្ត្រីរាជការ»
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង លើជំនាញថតរូប ក្រោមប្រធានបទ «គុណវុឌ្ឍិពេញលេញរបស់មន្ត្រីរាជការ» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ជំនាញថតរូបនេះ ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាពបាន។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសនាម លន ហ្សាឌីណា អ្នកជំនាញថតរូបអាជីព ដែលបានចំណាយពេលពេញមួយថ្ងៃ ដើម្បីបង្ហាត់បង្រៀនជំនាញថតរូប នៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕