អត្ថប្រយោជន៍សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ!
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) បានបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃ និងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន)។
បន្ថែមពីនេះទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងកំឡុងពេលពិនិត្យផ្ទៃពោះ មុននិងក្រោយសម្រាល និងចាក់វាក់សាំងកូនរហូតអាយុ២ឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕