**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អញ្ជើញបើកវេទិកាថ្នាក់ជាតិ ពិភាក្សាអំពីស្ថានភាពនៃអ្នកធ្វើការក្នុងវិស័យកសិឧស្សាហកម្មចំការចេក និងកៅស៊ូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាថ្នាក់ជាតិស្តីពី “ការលើកកម្ពស់ការអនុវត្តកិច្ចគាំពារសង្គម និងសុវត្ថិភាពនៅកន្លែងការងារ ក្នុងវិស័យកសិឧស្សាហកម្មចំការចេក និងកៅស៊ូ” ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានថ្លែងឡើងថា សិក្ខាសាលាថ្នាក់ជាតិនេះ ជាឱកាសមួយដ៏មានសារៈសំខាន់ដែលយើងទាំងអស់គ្នាជាភាគីពាក់ព័ន្ធអាចអង្គុយជជែកពិភាក្សាអំពីស្ថានភាព បញ្ហាប្រឈម ក៏ដូចជាតម្រូវការចាំបាច់ របស់កម្មករនិយោជិតដែលធ្វើការក្នុងវិស័យកសិឧស្សាហកម្មចំការចេក និងកៅស៊ូ នឹងរួមគ្នាដើម្បីដោះស្រាយ ពន្យល់ពីជំហាន ឬនីតិវិធីត្រូវអនុវត្ត ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិជាមូលដ្ឋាន ទទួលបានកិច្ចគាំពារសង្គមពេញលេញ និងគោលការណ៍សុវត្ថិភាពនៅកន្លែងការងាររបស់ពួកគាត់។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣នេះ សហគ្រាសក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម បានមកចុះបញ្ជីចំនួន ៣២៧សហគ្រាស ដែលក្នុងនោះរួមមានកម្មករនិយោជិតដែលកំពុងធ្វើការនៅតាមកសិដ្ឋានដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងនេសាទត្រីទឹកសាប ទឹកប្រៃ ចំនួន ៤២ ៤០២នាក់ ស្មើនឹងប្រមាណជា២% នៃ សមាជិក ប.ស.ស. សរុបជាង ២លាននាក់ ដែលទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការថែទាំសុខភាព ជាគោលដៅអាទិភាពមួយសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ”។ ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលនេះជាការពង្រីកវិសាលការគ្របដណ្ដប់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ឆ្លើយតបទៅនឹងតម្រូវការ និងសេចក្តីប្រាថ្នាចង់ក្លាយជាសមាជិក ប.ស.ស. ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបុគ្គលស្វ័យនិយោជន៍ដែលជាអ្នកប្រកបរបររកស៊ីដោយខ្លួនឯង ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានការថែទាំសុខភាពនេះផងដែរ។

សូមបញ្ជាក់ថា៖ វេទិកាថ្នាក់ជាតិខាងលើនេះ មានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមមូលនិធិគាំទ្រដោយអង្គការអុកស្វាម និងមានវត្តមានចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្តាសមាគម អង្គការសង្គមស៊ីវិល ព្រមទាំងបងប្អូន កម្មករ កម្មការិនីចំការកៅស៊ូ និងចេក មកពីខេត្តកំពត កំពង់ចាម ក្រចេះ ត្បូងឃ្មុំ មណ្ឌលគិរី និងរតនគិរី សរុបប្រមាណជាង ១០០នាក់៕

អត្ថបទដែលជាប់ទាក់ទង