**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ក្រសួងបរិស្ថាន៖ កម្ពុជាបញ្ចេញឧស្ម័នក្នុងកម្រិតតិចតួច ក៏ត្រូវបង្ហាញពីភាពបន្ទាន់ចាំបាច់និងរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងជាសាកលជាមួយពិភពលោក ស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងបង្ហាញឱ្យឃើញថា សូម្បីតែមានការបញ្ចេញឧស្ម័នក្នុងកម្រិតតិចតួចក៏ដោយ បានបង្ហាញពីភាពបន្ទាន់ចាំបាច់ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសាកល ស្របតាមការ ទទួលខុសត្រូវ ជាមួយពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងបែបបេះ នៅក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង។

ឯកឧត្តម បានបន្ថែមដែរ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលក្នុងនោះបានកំណត់គោលនយោបាយអាទិភាព៣ គឺស្អាត បៃតង និងចីរភាព។ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយ សំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុល ពីសំណល់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡោះងដែរថា វិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត គឺជាកត្តាជំរុញដ៏សំខាន់នៃ ការលុបបំបាត់ការបញ្ចេញកាបូន នៅកម្ពុជា ដើម្បីក្លាយជាអាងស្រូបកាបូន នៅឆ្នាំ២០៥០ និងដើម្បីប៉ះប៉ូវចំពោះការបញ្ចេញឧស្ម័ន ដែលនៅសល់ពីវិស័យផ្សេងទៀត។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការផ្តល់កូនឈើជូនប្រជាពលរដ្ឋដាំក្នុង១ឆ្នាំ១លានដើម ដើម្បីជាវិធានការដើម្បីកាត់បន្ថយការបាត់បង់ព្រៃឈើ និងបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈទទួលបានប្រយោជន៍ ពីការអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា សិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ អ្នកសារព័ត៌មាន នៅកម្ពុជា បានទទួលការគាំទ្រពីសម្ព័ន្ធភាពនៃការប្រែប្រួលអាកាសធាតុ CCCA3 និងទទួលបានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានចំនួន៣០នាក់ មកពីស្ថានីយវិទ្យុនិងទូរទស្សន៍ ទស្សនាវដ្តី កាសែតអេឡិកត្រូនិក ការសែតបោះពុម្ព និងបណ្តាញផ្សព្វផ្សាយអនឡាញ ធំៗនៅកម្ពុជា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីបង្កើនការរយល់ដឹងដល់អ្នកសារព័ត៌មាន និងសាធារណជន ឲ្យកាន់តែច្បាស់ពីសកម្មភាពនិងបេសកកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»៕

អត្ថបទដែលជាប់ទាក់ទង