**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

សម្តេច ស ខេង អញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងការពិនិត្យមើលវឌ្ឍភាព នៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង តាងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមប្រឹក្សា គណៈអភិបាល មន្ទីរ អង្គភាពជំនាញនានា អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង ដែលបានសហការសាមគ្គីគ្នា បំពេញការងារយ៉ាងសកម្ម ទាំងការងារគណបក្ស និងការងាររដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឱ្យគណបក្ស យើងដែលជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអនុវត្ត សម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងការដឹកនាំគ្រប់គ្រង ប្រទេសជាតិ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមរយៈពេលយូរអង្វែងបន្តទៀត។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋាន សម្តេចបានមានប្រសាសណ៍បន្តថា ត្រូវបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធ តាមគោលការណ៍ដែលបានកំណត់ និងមានសមត្ថភាពដឹកនាំអនុវត្តដោយ ជោគជ័យនូវកម្មវិធីនយោបាយ និងការងារនានារបស់គណបក្ស ដោយប្រកាន់នូវ គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបការងារ ច្បាស់លាស់ មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។
ខិតខំថែរក្សាកម្លាំងនយោបាយគណបក្ស ជាពិសេសកម្លាំងប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សយើងឱ្យបានស្ថិតស្ថេរគង់វង្ស ដោយត្រូវយកចិត្តទុកដាក់ថែទាំទាំងស្មារតី និងសម្ភារឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការដឹកនាំ របស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតទៅមុខទៀត។ ត្រូវបន្តជំរុញសកម្មភាពពង្រឹងពង្រីកសមាជិកបក្សឱ្យបានជាប់ជា ប្រចាំដោយផ្សារភ្ជាប់ជាមួយការជំរុញការងារអប់រំនយោបាយ សតិអារម្មណ៍ ការងារចលនាមហាជន ការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានទូលំទូលាយ ស៊ីជម្រៅ ទាំងក្នុងជួរសមាជិកបក្ស មហាជន និងមជ្ឈដ្ឋាននានាក្នុងសង្គម។ ចំពោះលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្ស ក្រុមការងារ និងគណបក្សត្រូវសហការបន្តផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់គណៈកម្មាធិការសាខាបក្សតាមមន្ទីរ អង្គភាពនានា និងនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា មានប្រសាសណ៍បន្ថែមថា គណបក្ស ជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិទាំងមូល ហេតុនេះ ក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថ្នាក់ត្រូវទំនាក់ទំនងសហការគ្នាបំពេញការងារ ដើម្បីគាំទ្រ បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការពង្រឹងមូលដ្ឋាន ទាំងការងារនយោបាយ ការងារកសាងអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយឆ្លើយតបសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋ សំដៅរួមគ្នាអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ គណបក្ស ដែលបានប្រែក្លាយមកជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សង្ឃឹមជឿជាក់លើការប្ដេជ្ញាចិត្ត ការចូលរួម ការគាំទ្ររបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ ក្នុងការបន្តរួមគ្នាថែរក្សាសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើននិងខិតខំរួមគ្នាដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សក្នុងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង