ប្រជាកសិករចំនួន៣ឃុំ ក្នុងស្រុកកណ្តៀងដែលខ្វះទឹកធ្វើស្រែប្រាំងមានស្នាមញញឹម ក្រោយទទួលបានការអន្តរាគមន៍ ពីឯកឧត្តម ខូយ រីដា
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានពីលោកអភិបាលស្រុកកណ្ដៀង នូវបញ្ហាកង្វះខាតទឹកធ្វើស្រែប្រាំងរបស់ប្រជាកសិករចំនួន៣ឃុំ ឃុំស្យា ឃុំស្រែស្តុក ឃុំកោះជុំ ក្នុងស្រុកកណ្តៀង ឯកឧត្តម ខូយ រីដា បានធ្វើការអន្តរាគមន៍ បញ្ជាទៅមន្ទីរធនធានទឹក ឱ្យធ្វើការបើកទ្វារផ្ដល់ទឹកជូនប្រជាកសិករដែលកំពុងត្រូវការទាន់ពេលវេលា ។
ក្រោយមន្ទីរធនធានទឹក បើកទ្វារទឹកផ្តល់ជូនប្រជាកសិករ ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារសាលាស្រុកកណ្តៀង ធ្វើការចុះពិនិត្យផ្ទាល់ ពីចរន្តទឹកដែលបានផ្តល់ជូនប្រជាកសិករ សម្រាប់ស្រោចស្រពស្រូវរដូវប្រាំងដែលកំពុងត្រូវការទឹកប្រើប្រាស់ជាចាំបាច់ ៕