**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ

នាយសេនាធិការយោធភូមិភាគទី៥ ជួបសំណេះសំណាលនិស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១២ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយនិស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១២ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ដែលបានបញ្ចប់ការចុះធ្វើកម្មសិក្សារយៈពេល ១៥ថ្ងៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ា សិទ្ធ នាយករងវិទ្យាស្ថានទ័ពជើងគោក នៅទិសទី៣ ប៉ៃលិន.សំឡូត យោធភូមិភាគទី៥ ក្នុងអង្គភាពវរសេនាតូចលេខ៥២៣ ចំណុះកងពលតូចថ្មើរជើងលេខ៥២ និងកងការពារព្រំដែនលេខ៥០២ ។

នៅក្នុងការជួបសំណេះសំណាលនាឱកាសនោះ តំណាងនិស្សិតបានអានរបាយការណ៍ស្តីពីសកម្មភាពចុះមកធ្វើកម្មសិក្សា ព្រមទាំងបានចូលរួមកសាងអង្គភាពដែលខ្លួនបានមកយកបទពិសោធន៍ការងារ ដើម្បីចងក្រងឯកសារ បញ្ចប់និក្ខេបបទ អោយបានគ្រប់ជ្រុងជ្រោយតាមតម្រូវការ។

លើសពីនោះតំណាងនិស្សិតបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំយោធភូមិភាគទី៥ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ និងមេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានយកចិត្តទុកដាក់ចំពោះបេសកកម្មរបស់ប្អូនៗអស់ពីកម្លាំងកាយចិត្ត ទាំងការស្នាក់នៅ ធានាហូបចុក ការរស់នៅប្រចាំថ្ងៃ ហើយបានរួមចំណែកសម្របសម្រួល ដោះស្រាយបញ្ហា បង្កភាពងាយស្រួលដល់ក្រុមនិស្សិត រាល់ការផ្តល់ចំណេះដឹង បទពិសោធន៍ ឯកសារ នានាសម្រាប់សិក្សាស្វែងយល់។

ឧត្តមសេនីយ៍ទោ សេង ធារិន ជូនពរដល់និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១២ ទាំងអស់ ពេលទទួលភារកិច្ចថ្មី ត្រូវអនុវត្តបន្តលើការងារដឹកនាំគ្រប់គ្រងកម្លាំង និងកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ រក្សាសមិទ្ធផលចាស់បង្កើតសមិទ្ធផលថ្មី ត្រូវរួមសហការគ្នារក្សាសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អជាប់ជានិច្ច និងខិតខំប្រឹងប្រែងបំពេញកិច្ចការងារនៅក្នុងអង្គភាពនីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រាប់បង្កើនសមត្ថភាព ចំណេះដឹងបានកាន់តែច្រើន។

នាពេលបញ្ចប់លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានកោតសសើរ និងថ្លែងអំណរគុណដល់ប្អូនៗសម្រាប់ការសហការ ការជួយឧបត្ថម្ភ និងការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ក្នុងពេលបំពេញកិច្ចការងារប្រចាំថ្ងៃជាមួយអង្គភាពគ្រប់គោលដៅ ហើយទៅថ្ងៃខាងមុខពេលចេញទៅបម្រើតាមបណ្តាអង្គភាពផ្សេងៗ ពួកគាត់នឹងក្លាយជាអ្នកដឹកនាំបញ្ជាក្នុងអង្គភាព ចេះកសាងផែនការការងារឆ្លើយតបតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន ទទួលបានជោគជ័យគ្រប់កិច្ចការងារ។

អត្ថបទដែលជាប់ទាក់ទង