**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គនាយក ប.ស.ស ដឹកនាំកិច្ចប្រជុំពិភាក្សាលើកិច្ចសហការ ស្តីពីការរៀបចំយន្តការបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រ នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

ភ្នំពេញ៖ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ២០២៣នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភក្ដី សម្បូរណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) លើកិច្ចសហការរវាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្តីពីការរៀបចំយន្តការបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រ នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

តាមរយៈកម្មវត្ថុនៃសំណើរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម កិច្ចប្រជុំនាព្រឹកនេះ មានគោលបំណងដើម្បីសិក្សាអំពីការរៀបចំដាក់ឱ្យអនុវត្តយន្តការបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រ នៃរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ឱ្យស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងស្មារតីអង្គប្រជុំនេះ ឯកឧត្តមអគ្គនាយកស្តីទី បានសំណូមពរដល់ខាង ទ.ជ.ប. សូមសិក្សាពីលំហូរការងារទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តជាមួយ ប.ស.ស. ឱ្យបានគ្រប់ជ្រុងជ្រោយ និងសូមឱ្យមានសមាសភាពរបស់ ប.ស.ស. ចូលរួមពិនិត្យលើការងារទូទាត់នេះ ដើម្បីធ្វើឱ្យសុក្រឹត្យភាព និងមានភាពឆាប់រហ័សផងដែរ។

តាមរយៈលទ្ធផលនៃអង្គប្រជុំនេះ អង្គភាពទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើសំណើខាងលើនេះ ដោយបានដាក់ចេញនូវយន្ដការបង្កើតឱ្យមានជនបង្គោលជំនាញក្នុងអង្គភាពនីមួយៗ ដើម្បីធ្វើការរួមគ្នាពិនិត្យ និងផ្ទៀងផ្ទាត់លើការងារមួយនេះ ឱ្យកាន់តែល្អប្រសើរ ឆាប់រហ័ស និងសុក្រឹត្យភាព ក្នុងការទូទាត់សេវាវេជ្ជសាស្ត្រជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាមួយ ប.ស.ស.។

សូមបញ្ជាក់ថា៖ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) ជាអង្គភាពរដ្ឋបាល និងបច្ចេកទេសផ្ដល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុង ការបញ្ជាក់លើរាល់ការស្នើសុំទូទាត់ចំណាយ (១) សេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និង (២) សេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៕

អត្ថបទដែលជាប់ទាក់ទង