នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ ។