**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

រដ្ឋមន្ត្រីអប់រំ ប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សា ចំណេះទូទៅសាធារណៈគំរូ និងអង្គវិបស្សនាគម្រោង USESDP-2 STEP UP

ភ្នំពេញ៖​ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣​ បានអញ្ជើញជាគណអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ និង អង្គវិបស្សនាគម្រោង USESDP-2 STEP UP និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកក្រសួង ប្រធានមន្ទីរ រាជធានី-ខេត្ត មន្ត្រីក្រោមឱវាទក្រសួងជាច្រើន រូបផង ទៀតផងដែរ ។

ថ្ងៃនេះក្រសួងអប់រំយុវជន និងកីឡា តាមរយៈគម្រោង USESDP 2 និងគម្រោង STEP UP បាន រៀបចំប្រកាសដាក់ឲ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ និងអង្គវិបស្សនានេះឡើង ក្នុងគោលបំណងសំខាន់បីគឺ៖ ១)ការប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះ ទូទៅសាធារណៈគំរូ និងយន្តការអនុវត្ត ២)ការពិនិត្យឡើងវិញនូវវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់ គម្រោង USESDP 2 និងគម្រោង STEP UP ៣)ការបញ្ចូលវិធីសាស្ត្របង្រៀនសាលាជំនាន់ថ្មីទៅក្នុង សាលារៀនគំរូ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង ពីអនុសាសន៍របស់ ម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សា រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖
ទី១).ការពង្រឹង អភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីល ធម៌ និងឥរិយាបថ របស់សិស្ស,
ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន,
ទី៤). ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ។ បន្ថែមពីលើនេះ ក្រសួងអប់រំ ក៏បានកំណត់អាទិភាពចំនួន ៤ បន្ថែមទៀត គឺទី៥).ការអប់រំឌីជីថល, ទី៦).ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ទី៧).ការកសាងប្រព័ន្ធនិងការ អភិវឌ្ឍសមត្ថភាព, និង ទី៨) ការអភិវឌ្ឍការអប់រំកាយនិងកីឡា។

ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយចាត់ទុកថាគ្រូបង្រៀននៅកម្ពុជានឹង ត្រូវទទួលបានការជឿទុកចិត្តនិងការទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង ពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។
⁃ ការពង្រឹងអភិបាលកិច្ចសាលារៀន៖
ការពង្រឹងអភិបាលកិច្ចសាលារៀនមានគោលដៅកែលម្អលទ្ធផលសិក្សារបស់សិស្សផ្លាស់ប្តូរវប្បធម៌សាលារៀន ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។
⁃ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ ម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
⁃ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស។
⁃ ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ ។

ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលបានដាក់ ចេញនាពេលកន្លងមក ដោយបញ្ជ្រាបចំណុចគន្លឹះទាំង៤ខាងលើទៅក្នុង “ស្តង់ដាសាលារៀន គំរូ” ចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា រួមមាន៖
• ស្តង់ដាទី១ ផ្តោតលើ លទ្ធផលសិក្សារបស់សិស្ស
• ស្តង់ដាទី២ ផ្តោតលើ ការបង្រៀននិងរៀន
• ស្តង់ដាទី៣ ផ្តោតលើ ការចូលរួមរបស់សហគមន៍
• ស្តង់ដាទី៤ ផ្តោតលើ ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន
• ស្តង់ដាទី៥ ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន។

ក្រសួងក៏នឹងបង្កើតក្រុមការងារវាយតម្លៃសាលារៀន ដើម្បីចុះវាយតម្លៃសាលារៀន ជា២ ដំណាក់កាល៖
• ដំណាក់កាលទី១ នៅត្រឹមខែមេសា ឆ្នាំ២០២៣ ក្រសួងនឹងជ្រើសរើសសាលា រៀនគំរូ ប្រមាណ ៥០ (ក្នុងនោះ សាលាមធ្យមសិក្សាប្រមាណ ២០ទៅ៣០ សាលា) ដែលមាន ឧត្តមានុភាពស្រាប់ ដូចជា៖
⁃ សាលារៀនដែលបានជួយដោយគម្រោង ដូចជាពេលនេះមាន USESDP-II,STEP UP, GEIP
⁃ សាលារៀនដែលបានការគាំទ្រពីដៃគូអភិវឌ្ឍ
⁃ សាលារៀនដែលទទួលបានមូលនិធិអភិវឌ្ឍន៍
⁃ សាលារៀនដែលម្ចាស់ការក្នុងការអភិវឌ្ឍ សាលារៀនដែលជាប់ចំណាត់ជាសាលាល្អ កន្លងមក
⁃ សាលារៀនជំនាន់ថ្មី
⁃ សាលារៀនដែលមានលទ្ធផលល្អ ដោយឈរលើលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ (សាលាមានសិស្សនិទ្ទេស A, B, C និងសាលា មានលទ្ធផលស្មើ ឬខ្ពស់ជាងលទ្ធផលថ្នាក់ជាតិ)
• ដំណាក់កាលទី២ គិតត្រឹមឆ្នាំ២០២៤ ដល់ ២០២៦ ក្រសួងនឹងចុះជួយ និងវាយតម្ល សាលាប្រមាណ ៥០០ ទៅ ១០០០ សាលា ក្នុងនោះ សាលាមធ្យមសិក្សាប្រមាណ ៨០០ ផង
ដែរ។

ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារ ក៏ដូចជា ដៃគូអភិវឌ្ឍដែលបាន សហការគ្នាយ៉ាងល្អ ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈគម្រោង គាំទ្រនានា។ សូមថ្លែងអំណរគុណដល់ធនាគាអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែល តែងតែជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានជួយដល់ការអភិវឌ្ឍន៍វិស័យអប់រំជាបន្តបន្ទាប់។ ជាក់ស្ដែង គម្រោង STEP UP, USESDP-II, World Bank គឺជាការវិនិយោគបន្ត ក្នុងគោលដៅ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំកម្រិតមធ្យមសិក្សា និងជាការកសាងបន្តនូវ សមិទ្ធផល ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងយកចិត្ត ទុកដាក់ក្នុងការធ្វើកំណែទម្រង់សាលារៀន៕

អត្ថបទដែលជាប់ទាក់ទង