**វៀតណាម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តស្ទឹងត្រែង**ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល ១ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង**លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន ACT**លោកមេធាវី សាំង វណ្ណៈ ជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៥**រដ្ឋមន្រ្តីសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា**ឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា**ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ស្រាវជ្រាវរកឃើញកុមារីរងគ្រោះ ៤នាក់**ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំ ដើម្បីបង្កើនកិច្ចសហការរួមគ្នា ផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿង ធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់**ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសកសាងនិងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”**ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត**បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន**អភិបាលរងខេត្តកណ្ដាល៖ ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា**ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជា ពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង**លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**រដ្ឋមន្រ្តីក្រសួងរ៉ែ៖ កម្ពុជាត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍

បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃនេះ

ភ្នំពេញ៖​ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយដ៏ថ្លៃថ្លៃរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជួន ជីវិន តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅបណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបរិវេណវិទ្យាល័យបឹងត្របែក។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានរាយការណ៍សង្ខេបពីសកម្មភាព និងកិច្ចសហការយ៉ាងល្អជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដើម្បីសម្រួលដល់ការសិក្សារបស់សាធារណជន។

ក្នុងនាម​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការរនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសសើរ ថ្លែងអំណរគុណដល់កិច្ចខិតខំរៀបចំបាននូវបណ្ណាល័យ និងអរគុណដល់ភាគីមិត្តចិនដែលផ្តល់អំណោយរៀបចំបាននូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូល ក្នុងនោះការងារផ្សព្វផ្សាយអប់រំជាការអទិភាពដើម្បីបញ្ចូនសារចំណេះដឹងដល់សាធារណជន ពិសេសយុវជន កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន “យុវជនល្អមានសមត្ថភាព ប្រទេសអភិវឌ្ឍន៍លឿន “។

លោក ចាង ឈាង (Mr.CHANG JIAN)
អនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា “យុវជនខ្លាំង ប្រទេសខ្លាំង” យើងត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ដើម្បីឱ្យយុវជនចៀសផុតពីបញ្ហាគ្រឿងញៀន ដើម្បីយល់ដឹងចៀសចាកផុតពីបញ្ហាគ្រឿងញៀន។ ភាគីចិននឹងបន្តអនុវត្តគោលការណ៍បន្តជួយគ្នាទៅវិញទៅមក នឹងជួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃមិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្នុងទម្រង់មិត្តភាពត្បូងពេជ្រ។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងកោតសសើរ និងអរគុណដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្តនៃគោលការណ៍មិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះពិតជាថ្នាលពង្រឹងចំណេះដឹងចូលរួមបង្ការទប់ស្កាត់កាត់បន្ថយបានបញ្ហាគ្រឿងញៀនការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិស្របតាមគោលដៅអភិវឌ្ឍន៍ជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង