**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុកអំពីសេចក្តីណែនាំស្តីពីការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថលនៃកម្មវិធីវាយតម្លៃ

ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង លេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំបើកវគ្គបណ្តុះបណ្តាលក្រុមអ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុកអំពីសេចក្តីណែនាំស្តីពីការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថលនៃកម្មវិធីវាយតម្លៃ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាប្រធានគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សមាសភាគ២។

វគ្គបណ្តុះ បណ្តាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកចំនួន ៤១នាក់ ក្នុងនោះមានស្ត្រីចំនួន ២១នាក់ ដែលអញ្ជើញមកពីក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកថ្មពួក និងស្រុកស្វាយចេក នៃខេត្តបន្ទាយមានជ័យ និងមកពីក្រុងព្រះវិហារ និងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ រួមទាំងអ្នកសម្របសម្រួលខេត្តម្នាក់នៃខេត្តព្រះវិហារ និងអ្នកវាយតម្លៃជំនួសមកពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីផងដែរ។

គោលបំណងវគ្កបណ្ដុះបណ្ដាល ដើម្បីផ្តល់ការអភិវឌ្ឍសមត្ថភាពលើចំណេះ ជំនាញ និងឥរិយាបថនៃការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ដល់សមាជិកក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក និងបញ្ជាក់ទទួលស្គាល់សិក្ខាកាម ដែលទទួលបានពិន្ទុប្រលងចុងបញ្ចប់វគ្គចាប់ពី ៧០% ឡើងទៅជាអ្នកវាយតម្លៃនៃរដ្ឋបាលខេត្ត និងអ្នកវាយតម្លៃនៃរដ្ឋបាល ក្រុង ស្រុក ដែលមានសិទ្ធិពេញលេញក្នុងការបំពេញភារកិច្ចវាយតម្លៃលទ្ធផលនៃការបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ប្រចាំឆមាសនីមួយៗ។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លេខាធិការដ្ឋាន គ.ជ.អ.ប. នឹងចេញលិខិតជូនដំណឹងស្តីពីការទទួលស្គាល់សិក្ខាកាមជាប់ជាស្ថាពរជាអ្នកវាយតម្លៃនៃរដ្ឋបាលខេត្ត និងអ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុក និងផ្តល់ជូនលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំងនោះផងដែរ។ ក្រុមអ្នកវាយតម្លៃនៃរដ្ឋបាលខេត្ត និងក្រុមអ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុកដែលទទួលបានការបញ្ជាក់ទទួលស្គាល់ទាំងអស់នឹងចាប់អនុវត្តការវាយតម្លៃភាពត្រៀមរួចជាស្រេច និងជាប្រចាំនៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៅរវាងខែមករា និងខែកុម្ភះ ឆ្នាំ២០២៤ ខាងមុខ សម្រាប់លទ្ធផលនៃការបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ក្នុងឆមាសទី២ ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង