**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

អគ្គនាយកគយ៖ វិធានការទាំង១៤ សម្រួលពាណិជ្ជកម្ម ក្រោមដែនសមត្ថកិច្ចគយ ជួយសម្រាលបន្ទុកចំណាយដល់វិស័យឯកជន ដោយអនុវត្តន៍ចាប់ពីដើមខែមករាឆ្នាំក្រោយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្ម ក្រោមដែនសមត្ថកិច្ចគយ ដល់វិស័យឯកជន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវិស័យឯកជនផងដែរ។

វិធានការចំនួន១៤ ត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន សំដៅលើកកម្ពុជាភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

កញ្ចប់វិធានការសម្រួលពាណិជ្ជកម្មនេះ គ្របដណ្តប់លើ ៣ផ្នែកសំខាន់ៗដូចជា ការកាត់បន្ថយថ្លៃសេវាសាធារណៈរបស់រដ្ឋបាលគយ, ការគ្រប់គ្រងការនាំចូល និងគាំពារសុខាភាពសាធារណៈ និងការធ្វើឌីជីថលនីយកម្មនីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម ហើយវិធានការទាំងនេះ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា តាមរយៈវិធានការទាំង១៤ ដែលត្រូវអនុវត្តន៍នេះ ផ្តល់បច្ច័យល្អសម្រាប់វិស័យឯកជន ដោយសារកាត់បន្ថយការចំណាយ និងសម្រួលនូវបែបបទនីតិវិធីនាំចេញ-នាំចូល ហើយវិធានការនេះ នឹងធ្វើចំណូលរបស់គយ ក៏ត្រូវបាត់បង់មួយចំនួន។

ឯកឧត្តមបណ្ឌិត បានបន្តថា «ជារួម រាជរដ្ឋាភិបាលមានការលះបង់ ដើម្បីកាត់បន្ថយចំណាយ ក្នុងទម្រង់ជាកម្រៃពាក់ព័ន្ធផ្សេងៗសុខចិត្តបាត់បង់ ប៉ុន្តែបន្ធូរឱ្យដល់បន្ទុករបស់វិស័យឯកជន។ ការចំណេញបានមកពីការកែសម្រួលកម្រៃ និងការកាត់បន្ថយកម្រៃនេះ គឺបានទៅលើវិស័យឯកជន»។

សូមជម្រាបថា ដើម្បីសម្រាលបន្ទុកចំណាយរបស់វិស័យឯកជន រាជរដ្ឋាភិបាលតាមរយៈ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានសម្រេចបញ្ចុះថ្លៃសេវាសាធារណៈគយ ដូចជា៖ កម្រៃបែបបទគយ, កម្រៃចុះបញ្ជិកាប្រតិវេទន៍គយ, កម្រៃត្រួតពិនិត្យកុងតឺន័រដោយម៉ាស៉ីនស្កេន, ការពង្រឹងការគ្រប់គ្រងការនាំចូលសាច់បង្កក ស៊ុត និងត្រី, ការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការបំពេញបែបបទគយ និងការសម្រួលអាករនាំចេញជ័រកៅស៊ូជាដើម ៕

អត្ថបទដែលជាប់ទាក់ទង