ក្រសួងការងារ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី១៥ ជូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន៧ ក្នុងវិស័យកាត់ដេរ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៥) ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ៧ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។