ឯកឧត្ដម ស្វាយ សំអ៊ាង៖ ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង អនុវត្តការងារលទ្ធកម្ម ១៨គម្រោង ក្នុងទំហំទឹកប្រាក់ជាង ១១៣លានរៀល
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានអនុវត្តការងារលទ្ធកម្មចំនួន ១៨គម្រោង ក្នុងទំហំទឹកប្រាក់សរុប ១១៣,៩៨៦លានរៀល (មួយ រយដប់បីពាន់ ប្រាំបួនរយប៉ែតសិបប្រាំមួយលានរៀល) ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ធ្នូនេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ការងារលទ្ធកម្ម ១៨គម្រោងរួមមាន៖
-លទ្ធកម្មទំនិញដេញថ្លៃចំនួន៥គម្រោង លទ្ធកម្មទំនិញពិគ្រោះថ្លៃចំនួន៣គម្រោង និងលទ្ធកម្ម ទំនិញស្ទង់តម្លៃចំនួន២គម្រោង ដែលមានទឹកប្រាក់សរុប ១.៣៣៦លានរៀល
-លទ្ធកម្មសំណង់ចរចាថ្លៃចំនួន៦គម្រោង មានទឹកប្រាក់សរុប ១១២.៦២៤លានរៀល
-លទ្ធកម្មសេវាកម្មស្ទង់តម្លៃចំនួន២គម្រោង មានទឹកប្រាក់សរុប២៦.១០០.០០០រៀល ៕