**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

អភិបាលខេត្តស្ទឹងត្រែង បង្ហាញពីសមិទ្ធផលសំខាន់ៗដែលមន្ទីរ អង្គភាពជុំវិញខេត្ត សម្រេចបានក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបង្ហាញពីសមិទ្ធផលសំខាន់ៗដែលមន្ទីរ អង្គភាពជុំវិញខេត្តសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ធ្នូនេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗដែលមន្ទីរ អង្គភាពជុំវិញខេត្តសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ រួមមាន ដូចខាងក្រោម៖

២.១. ផ្នែកសេដ្ឋកិច្ច
ការងារបង្កបង្កើនផលដំណាំស្រូវអនុវត្តបាន ២៧.៥៨៤ហិកតា ស្មើនឹង៩៨,៨៧% នៃផែនការ ២៧ ៩០០ហិកតា ក្នុងនោះ ការងារដកស្ទូងសម្រេចបានចំនួន ៨.០៩៦ហិកតា និងស្រូវពជ្រោះអនុវត្តបាន ១៩.៤៨៨ហិកតា។ ដំណាំសាកវប្បកម្មអនុវត្តបានសរុបចំនួន ២.៦០៦ហិកតា ស្មើនឹង៥៣,១៦% នៃ ផែនការ ៤.៩០៦ហិកតា ។
ដំណាំឧស្សាហកម្មអនុវត្តបានសរុប ៣៦.៥០២ហិកតា ស្មើនឹង១៩៣,២៦% នៃ ផែនការ ១៨.៦៩៤ហិកតា។ ការនាំចេញដំឡូងមីស្ងួតសរុបចំនួន ២៩.៧៦៩តោន និងដំឡូងមីស្រស់សរុប ៤៩.៤៩៤តោន គ្រាប់ស្វាយចន្ទីសរុបចំនួន ៥.៨៥៨តោន និងស្វាយកែវរមៀតសរុបចំនួន ២.៦៧០តោន។ ការលក់ស្រូវចូលរោងម៉ាស៊ីនតូច មធ្យម និងម៉ាស៊ីនលើរថយន្តក្នុងខេត្តសរុបចំនួន ៤៣.២៥៧តោន លក់អង្គរ នៅទីផ្សារក្នុងខេត្តសរុបចំនួន ៩.៦២៧តោន។

ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើចំនួន ២៨៩ សន្លឹក (PC) ដែលមានឈើអារប្រភេទចម្រុះចំនួន៤៨៩៣ម៥២១ អុសចំនួន ១៣ស្ទែរ និងអនុផលព្រៃ ឈើប្រភេទជ័រទឹកចំនួន ១០៣តោន ទៅកាន់ទិសដៅប្រើប្រាស់។ បរិមាណផលនេសាទចាប់បានជាលក្ខណៈគ្រួសារចំនួន ៤.២០៦តោន បរិមាណផលនេសាទកែច្នៃ ចំនួន ៦០៥,៨៧តោន និងបរិមាណផលវារីវប្បកម្មចំនួន ១០៥តោន។ បានដំណើរការចុះអន្តរាគមន៍ចាក់ថ្នាំការពារជម្ងឺគោចំនួន ២៦.៨៦០ក្បាល ក្របីចំនួន ១៤.៧៨៦ ក្បាល ជ្រូកចំនួន ៤៥.១២៨ក្បាល សត្វស្លាបចំនួន ៦០.៤៣៣ក្បាល និងចាក់ព្យាបាលគោចំនួន ៥៧០ក្បាល ក្របីចំនួន ២៣៤ក្បាល ជ្រូកចំនួន ៦៤០ក្បាល ឆ្កែចំនួន ២៧៥ក្បាល និងសត្វស្លាប ១.៣០៦ក្បាល។

បានបន្តអនុវត្តជួសជុល និងថែទាំជាប្រចាំស្ថានីយ៍ឧតុនិយមចំនួន ១០កន្លែង ស្ថានីយ៍ជលសាស្ត្រ
ចំនួន ០៥កន្លែង ប្រព័ន្ធធារាសាស្រ្តចំនួន ០៦កន្លែង ទំនប់ការពារទឹកជំនន់ក្រុងស្ទឹងត្រែងចំនួន ០៤កន្លែង
និងការងារគ្រប់គ្រង និងអភិរក្សអាងទឹកចំនួន ១១កន្លែង។

បានថែទាំផ្លូវលក្ខណៈខួបចំនួន ១ខ្សែ ប្រវែងសរុប ៩.០០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ក្រាលល្បាយ ក្រួសអាចម៍ផ្កាយ សាងសង់លូមូលទោលមុខកាត់ ០,៨ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន២កន្លែង ចាប់ពីភូមិត្បូងខ្លា រហូតដល់ភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក។ បានជួសជុលស្ពានឈើ ១កន្លែង ប្រវែង ៣៥ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ស្ថិតនៅភូមិអូរម្រះ ឃុំអូរម្រះ ស្រុកសៀមបូក។ បានអនុវត្តរួចរាល់ជាស្ថាពរ នូវការងារថែទាំផ្លូវថ្នល់ជាប្រចាំផ្លូវជាតិ និងផ្លូវខេត្តរួមមាន៖ ១)-ផ្លូវក្រាល
កៅស៊ូចំនួន០៧ខ្សែ សរុបប្រវែង២៣៩,០៩គ.ម ២)-ផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន០៧ខ្សែ សរុបប្រវែង ១៩២,៣២គ.ម ៣)-ផ្លូវជាតិកាត់ក្រុងក្រាលកៅស៊ូចំនួន១ខ្សែ សរុបប្រវែង៩,១៣គ.ម (ផ្លូវជាតិលេខ៩)។ បានអនុវត្តបញ្ចប់គម្រោងការងារខួបបន្តពីឆ្នាំ២០២២រួចរាល់ជាស្ថាពរលើការងារស្ថាបនាស្ពានបេតុង (ស្ពានអូរចាប) ប្រវែង៤៨ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវកៅស៊ូDBST សងខាងក្បាលស្ពាន ប្រវែង៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងការស្ថាបនាដាឡូមុខបីនៅស្ពានអូរកំភុន១ (ស្ពានមុខមណ្ឌលសុខភាពស្រុក)។
បានអនុវត្តបញ្ចប់ជាស្ថាពរ ការងារជួសជុលដោយក្រាលកៅស៊ូពីរជាន់បន្ថែមពីលើ (Reseal DBST) រួមមាន៖ ១)-កំណាត់ផ្លូវជាតិលេខ៧៨ ប្រវែង ១១.៥០០ម ទទឹង៧ម ក្នុងស្រុកសេសាន និង២)-កំណាត់ផ្លូវ ជាតិលេខ៩ ប្រវែង ៧.០០០ម ទទឹង៧ម ក្នុងស្រុកថាឡាបរីវ៉ាត់។បានអនុវត្តបញ្ចប់ជាស្ថាពរលើការងារស្ថាបនាស្ពានបេតុង (ស្ពានអូរសាមមួយ) ប្រវែង៤៨ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាលូប្រអប់មុខបី ប្រវែង១២ម (ស្ពានអូរភ្លុក) និងការងារស្ថាបនាកំណាត់ផ្លូវខេត្តលេខ ៣៧៦F ដោយក្រាលដីល្បាយថ្មប្រវែង ១១.៣៩០ម ទទឹង៨ម ស្ថាបនាលូមូលមួយជួរកាត់ទទឹងថ្នល់មុខកាត់ ១ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន០៤កន្លែង លូមូលពីរជួរកាត់ទទឹងថ្នល់ មុខកាត់១ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន ០៤កន្លែង និងលូមូលបីជួរកាត់ទទឹងថ្នល់មុខកាត់១ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន០១កន្លែង ក្នុងឃុំភ្លុក ស្រុក សេសាន ព្រមទាំងបានអនុវត្តបញ្ចប់រួចរាល់គម្រោងអន្តរាគមន៍ជួសជុលបន្ទាន់ចំនួន០៦គម្រោងផងដែរ។បានសហការជាមួយផ្នែកឯកជន និងជំនាញពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងការ គ្រប់គ្រងទិន្នន័យព័ត៌មានទេសចរណ៍ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តក្នុង ខេត្តសរុប ១៧៤.១៩៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៤១.៣២១នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៧នាក់ និងអ្នកទេសចរដែលមកកំសាន្តនៅតាមតំបន់រមណីយដ្ឋាន ១៣២.០៧០នាក់។
បានពង្រឹងការគ្រប់គ្រងក្រុមហ៊ុនអាជីវកម្មលើវិស័យធនធានរ៉ែ និងថាមពលក្នុងខេត្ត រួមមាន៖ ក្រុម ហ៊ុនសិក្សាស្រាវជ្រាវរុករករ៉ែថ្មម៉ាប ថ្មកំបោរ ធ្យូងថ្ម និងរ៉ែលោហៈចំនួន០៣ ក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារចំនួន ០៥ទីតាំង ក្រុមហ៊ុនធ្វើអាជីវកម្មថ្មសំណង់ចំនួន ០២ទីតាំង សហគ្រាសខ្សាច់សំណង់ចំនួន ០២ទីតាំង
ឧស្សាហកម្មធនធានរ៉ែ (អាជីវកម្មរ៉ែធ្យូងថ្ម) ០១ទីតាំង អាជីវកម្មខ្សាច់សំណង់ចំនួន ០៤ទីតាំង អាជីវកម្មវែងក្រួស ០១ទីតាំង និងអាជីវកម្មផឹក និងដឹកដីចល័តចំនួន ៤៦ទីតាំង។ ការអនុវត្តប្រមូលចំណូលសួយសាររ៉ែប្រចាំឆ្នាំ២០២៣ មានចំនួន ២០៩.២២៥ដុល្លារ។បានពង្រឹង និងពង្រីកការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងខេត្តដល់អតិថិជនសរុប ១៦,២២៥នាក់ ក្នុង
នោះ អតិថិជនថ្មីក្នុងឆ្នាំ២០២៣ មានចំនួន ៥៤១នាក់។ បានចុះត្រួតពិនិត្យ និងធ្វើការណែនាំមូលដ្ឋានសហគ្រាស/សិប្បកម្ម នៅតាមបណ្តាក្រុង ស្រុក ក្នុង
ខេត្តសរុប ៥២៣មូលដ្ឋាន ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈចំនួន ៤១ទីតាំង។ រដ្ឋាទឹកស្អាតស្ទឹងត្រែង មានសមត្ថភាពផលិតទឹកស្អាតបាន ១២.០០០ម៉ែត្រគូប/ថ្ងៃ។ បរិមាណទឹក
ស្អាតផលិតសរុបក្នុងឆ្នាំ២០២៣នេះចំនួន ១.៩០៥.៦១៩ម៉ែត្រគូប និងបានតបណ្តាញចូលផ្ទះជូនអតិថិជន
ក្នុងឆ្នាំ២០២៣ចំនួន ៧២០តំណ ដែលធ្វើឱ្យអតិថិជនកើនឡើងសរុបចំនួន ៥.២៤០នាក់។

អនុវត្តការងារទទួល និងបញ្ជូនបញ្ញើក្នុងប្រទេសបានចំនួន ២.២២០កញ្ចប់ ស្មើនឹង ៣៥២,៩២ គីឡូក្រាម និងបញ្ញើក្រៅប្រទេសបានចំនួន ៥១៤កញ្ចប់ ស្មើនឹង ៥២៩,៦០គីឡូក្រាម។ បានគ្រប់គ្រង ប្រតិបត្តិករប្រៃសណីយ៍ចំនួន ០៨ក្រុមហ៊ុន ប្រតិបត្តិករទូរគមនាគមន៍ចំនួន ០៣ក្រុមហ៊ុន កាល្លិ៍អុបទិក ០៣ ក្រុមហ៊ុន បង្គោលអង់តែនទូរស័ព្ទ ១៧១កន្លែង ក្រុមហ៊ុនដែលបម្រើសេវាទូរស័ព្ទនិងអ៊ុនធឺណេតអចល័តក្នុង ខេត្តចំនួន ០២ និងក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាអ៊ីនធឺណេតចំនួន ០៧។
បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញនៅតាមបណ្តាទីតាំងលក់ដុំ និងចែកចាយទំនិញ និងទី ផ្សារលក់ទំនិញ ម្ហូបអាហារបានចំនួន ២២ដង រកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ឬសារធាតុគីមីហាមឃាត់ ដែលដាក់ក្នុងម្ហូបអាហារចំនួន ៥០៦,៦គីឡូក្រាម។

បានអនុវត្តការងារគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមាន ចំណូលជាក់ស្ដែងសរុប ១០៤.៣២០លានរៀល ស្មើនឹង ៣៥៤,៣១% ធៀបនឹងផែនការ ២៩.៤៤៤លាន រៀល និងចំណាយជាក់ស្តែងសរុប ១៨២.៩៩៩លានរៀល ស្មើនឹង ៩៤,៩២% ធៀបនឹងផែនការ ១៩២.៧៨៨លានរៀល។
គ្រប់គ្រងចំណូល-ចំណាយថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ ក្នុងនោះមាន៖ លទ្ធផលចំណូល សរុប ២២២.២៧០លានរៀល និងលទ្ធផលចំណាយសរុប ២២៣.០៤៤លានរៀល។
បានអនុវត្តការងារត្រួតពិនិត្យទំនិញនាំចេញ នាំចូល និងការប្រមូលចំណូលពន្ធគយ និងរដ្ឋាករទទួល
បានសរុបចំនួន ២.២៤២លានរៀល។

ការប្រមូលចំណូលពន្ធគ្រប់ប្រភេទលើថវិការដ្ឋ និងថវិកាខេត្ត ទទួលបានចំនួន ៦.៦៨៥លានរៀល ធៀបនឹងផែនការស្មើនឹង ៩៦,៩៧%។
ការងារគ្រប់គ្រងចំណូលចំណាយសាច់ប្រាក់រៀល និងប្រាក់ដុល្លារនៅសាខាធនាគារជាតិខេត្ត ដែល មានចំណូលប្រាក់រៀល ១៣៧.៨៤៥លានរៀល និងប្រាក់ដុល្លារ ២៤លានដុល្លារ។ ការចំណាយប្រាក់រៀល មានចំនួន ១៩៨.០៨១លានរៀល និងប្រាក់ដុល្លារ ១៤លានដុល្លារ។
បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការវិនិយោគបីឆ្នាំរំកិលក្រុង/ស្រុក និងកម្មវីធីវិនិយោគបី ឆ្នាំរំកិលឃុំ/សង្កាត់នៅថ្នាក់ក្រុង ស្រុក ក្នុងនោះ៖ គម្រោងដែលក្រុង ស្រុកស្នើឡើងចំនួន ៣៩៨គម្រោង និង គម្រោងដែលឃុំ សង្កាត់ស្នើឡើងចំនួន ២.៣៥៦គម្រោង និងទទួលបានការសន្យាគាំទ្រពីមន្ទីរ អង្គភាព ជំនាញ និងអង្គការសង្គមស៊ីវិលសរុប ១.០៨២គម្រោង។២.២. ផ្នែកសង្គមកិច្ច
ពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តសម្រាប់វិស័យអប់រំ យុវជន និងកីឡាដល់ថ្នាក់មូល ដ្ឋានភូមិឃុំ សង្កាត់ និងក្រុង ស្រុក ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការអប់រំ។ ជារួមលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នាសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដែលមានបេក្ខជនចុះ ឈ្មោះប្រឡង ១.០៤៧នាក់ ស្រី ៥៤៣នាក់ បេក្ខជនមកប្រឡងមាន ១.០៤៥នាក់ ស្រី៥៤២នាក់ ក្នុងនោះ បេក្ខជនប្រឡងជាប់សរុប ៧៩៧នាក់ ស្មើនឹង ៧៦,២៧% ស្រី ៤៣៣នាក់ ស្មើនឹង ៧៩,៨៩% និងមាន បេក្ខជនជាប់និទ្ទេស (A) ចំនួន ០២នាក់ ស្រី ០១នាក់។ ឃុំ សង្កាត់ទាំង៣៤ទូទាំងខេត្ត បានអនុវត្តការចុះឈ្មោះជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំបានចំនួន ១,០៩២នាក់ (ស្ត្រីមានផ្ទៃពោះចំនួន ៩៣១នាក់ កុមារចំនួន ៥៤នាក់ និងស្ត្រីសម្រាលកូនចំនួន ១០៧នាក់) ចំណាយថវិកាសរុបចំនួន ៨២.៥៦០.០០០រៀល។ មូលដ្ឋានសុខាភិបាលទាំង១៩ ក្នុង
ខេត្ត បានអនុវត្តលក្ខខណ្ឌជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមកទទួលសេវាបានចំនួន៧.៨៥០ករណី ចំណាយថវិកាសរុបចំនួន ៤៤៥.៥២០.០០០រៀល។ គ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌កម្រិត១ និងកម្រិត២ បើកប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ប្រចាំខែសរុបចំនួន ៩.៧០៤គ្រួសារ ចំណាយថវិកាសរុប ១.៧២៥លានរៀល។

បានអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជន និងសាធារណៈ ដែលមាន សមាជិកចូលប្រើប្រាស់សេវាតាមមូលដ្ឋានសុខាភិបាលសរុប ២.០១៦នាក់ ស្រី ១.២៣៦នាក់។ ការឧបត្ថម្ភ បន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូនសរុប ១០៧នាក់ ស្មើនឹង ៥៩.២០០.០០០រៀល។
បានបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិក្ខាកាម សិស្ស និស្សិត នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សាធារណៈ គ្រឹះស្ថានឯកជន និងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ១.៧៤១ នាក់ ស្រី១.០៥២នាក់ ក្នុងនោះ កម្រិតឧត្ដម និងក្រោយឧត្តមចំនួន ៤០៥នាក់ ស្រី ២៦៣នាក់ កម្រិតជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង ចំនួន ៦៦៣នាក់ ស្រី ៤៤២នាក់ បណ្តុះបណ្តាលរយៈពេលវែងចំនួន ១៩៥នាក់ ស្រី៩០នាក់ និងបណ្តុះ បណ្តាលរយៈពេលខ្លីចំនួន ៤៧៨នាក់ ស្រី ២៥៧នាក់។ លើកកម្ពស់ការងារវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈការបង្ហាត់បង្រៀនក្បាច់រាំ របាំប្រពៃណី របាំ បុរាណ និងរបាំជនជាតិដើមភាគតិចដល់ក្រុមសិល្បៈសិស្សវិទ្យាល័យ។ បានចុះពិនិត្យទីទួលប្រាសាទបុរាណ និងធ្វើបច្ចុប្បន្នភាពស្ថានីយបុរាណដ្ឋាន ដែលមានក្នុងខេត្តសរុបចំនួន៩៧ទីតាំង។ លើកកម្ពស់អភិបាលកិច្ចលើវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល ដើម្បីពង្រឹងគុណភាពនៃការ ផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីនានាដែលមាននៅក្នុងខេត្ត រួមមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា ការផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក កម្មវិធីបរិស្ថាន កម្មវិធីច្បាប់ លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ មេរោគអេសដ៍ និងគ្រឿងញៀន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់ សង្គម និងកម្មវិធីកំសាន្តផ្សេងៗទៀត។

លើកកម្ពស់វិស័យកិច្ចការនារី តាមរយៈការពង្រឹងសមត្ថភាពស្ត្រី និងយុវតី ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈកាត់ដេរ សំអាងកាយ តម្បាញ និងការកែច្នៃផលិតផលកសិកម្ម។ បញ្ញាបការអប់រំ ផ្សព្វផ្សាយអំពី យេនឌ័រក្នុងគ្រួសារ និងសហគមន៍ ការរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ចំនួន០៣លើក រៀបចំអបអរសាទរខួបលើកទី១១២ «ទិវានារីអន្តរជាតិ៨មីនា» ការផ្តល់ប្រឹក្សាយោបល់ផ្នែក ច្បាប់ដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារចំនួន ១៣ករណី ការចុះអន្តរាគមន៍ជួយជនរងគ្រោះលើ ករណីរំលោភសេពសន្ថវៈចំនួន ២៣ករណី រួមទាំងការចុះសួរសុខទុក្ខ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់ជន រងគ្រោះដោយការរំលោភសេពសន្ថវៈ គ្រួសារក្រីក្រ ស្ត្រីសម្រាលកូន និងស្ត្រីរងគ្រោះដោយអំពើហិង្សា។ ពង្រឹងការងារអធិការកិច្ចក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលនៅ តាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ព្រមទាំងចុះសិក្សាស្រាវជ្រាវដោះស្រាយបណ្ដឹងនានារបស់ ប្រជាពលរដ្ឋ។

ពង្រឹងការងារធម្មការ និងសាសនា ក្នុងនោះ៖ គណៈមហានិកាយមានវត្តចំនួន ៨៩វត្ត ព្រះសង្ឃមាន ចំនួន ៥០០អង្គ ភិក្ខុមានចំនួន ១៤៧អង្គ សាមណេរមានចំនួន ៣៥៣អង្គ និងគណៈធម្មយុត្តិកនិកាយមាន វត្តចំនួន ០៤វត្ត ព្រះសង្ឃមានចំនួន ២៦អង្គ ភិក្ខុមានចំនួន ០៥អង្គ សាមណេរមានចំនួន ២១អង្គ។ ពង្រឹងការងារគ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមុខងារសាធារណៈសរុបចំនួន ២.៩៦៨នាក់ស្រី ១.៣៣៨នាក់ ក្នុងនោះ ក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥៦៨នាក់ ស្រី ១៧៨នាក់ ក្របខ័ណ្ឌប្រភេទ “ខ”
ចំនួន ១.០៥២នាក់ ស្រី ៤៣៤នាក់ ក្របខណ្ឌប្រភេទ “គ”ចំនួន ១.៣៤៨នាក់ ស្រី ៧២៦នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់ ស្រី ១៣៦នាក់។២.៣. ផ្នែកគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែប្រួលអាកាសធាតុ
បានអនុវត្តការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ក្នុងនោះ៖ ចុះបញ្ជីដាច់ដោយដុំចំនួន ៣ករណី ចុះបញ្ជី ជាប្រព័ន្ធចំនួន ១.០៦៤ ក្បាលដី និងចុះបញ្ជីបំពេញបន្ថែមចំនួន ៥៤ប័ណ្ណ ព្រមទាំងបានរៀបចំពិធីចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ភូមិ រួមមាន ភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ភូមិកាំងមេម៉ាយ និងភូមិកាំងដីស សង្កាត់ព្រះបាទ ស្មើនឹង ១,០៦៦ប័ណ្ណ។ ព្រមជាមួយនោះ ក៏បានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ និងត្រៀមចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន០១ទីតាំង លើផ្ទៃដីទំហំ ៤.៣១៧,៧៥ហិកតា។

បានសិក្សារៀបចំប្លង់គោលប្រើប្រាស់ដីក្រុង ស្រុក រួមមាន៖ ស្រុកថាឡាបរីវ៉ាត់ កំពុងកែសម្រួល និង ធ្វើបច្ចុប្បន្នភាពឡើងវិញដើម្បីត្រៀមបិទផ្សាយជាសាធារណៈ ស្រុកសៀមប៉ាង និងស្រុកសៀមបូក បានអនុវត្ត ដល់ជំហានទី៣ នៃជំហានទាំង៩ និងប្លង់គោលប្រើប្រាស់ដីស្រុកសេសាន បានអនុវត្តដល់ជំហានទី៨ នៃ ជំហានទាំង៩ គឺការរៀបចំគម្រោងអាទិភាព។
បានចេញលិខិតអនុញ្ញាតសាងសង់ក្នុងសមត្ថកិច្ចការិយាល័យច្រកចេញចូលតែមួយក្រុងចំនួន ៣០ គម្រោង ជាប្រភេទសំណង់លំនៅឋាន ស្មើនឹង ៦.៤៤១ម៉ែត្រក្រឡា ជាមួយនិងទុនវិនិយោគសរុបចំនួន ២.២៥៤.៣២២ដុល្លារអាមេរិក និងចេញលិខិតអនុញ្ញាតសាងសង់ក្នុងសមត្ថកិច្ចអង្គភាពចេញចូលតែមួយរដ្ឋ បាលខេត្តចំនួន១៨គម្រោង ស្មើនឹង ១៦.៤៨២ម៉ែត្រក្រឡា ជាមួយនិងទុនវិនិយោគសរុបចំនួន ៩.៧០១.៨៨០ដុល្លារអាមេរិក រួមមាន៖ សំណង់លំនៅឋាន១ គម្រោង សំណង់ពាណិជ្ជកម្ម ៦គម្រោង និង សំណង់សាធារណៈថវិការាជរដ្ឋាភិបាលចំនួន ១១គម្រោង។

ពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន តាមរយៈការចុះល្បាត ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ក្នុងឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិរើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃសៀមប៉ាង តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលបុស្សភ្ញៀវ ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ដែនជម្រកសត្វព្រៃឆែប ព្រះរការ ដែន ជម្រកសត្វព្រៃលំផាត់ តំបន់រ៉ាមសារ និងតំបន់ការពារទេសភាពស្ទឹងត្រែង។ អប់រំផ្សព្វផ្សាយស្តីពីការទុកដាក់ គ្រប់គ្រងសំរាម សំណល់រឹង-រាវ ការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងបានបញ្ញាបមេត្រីភាពបរិស្ថាន ដល់ សិស្សានុសិស្សតាមសាលារៀនផងដែរ។

បានអន្តរាគមន៍ឆ្លើយតប និងដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយធម្មជាតិក្នុងឆ្នាំ២០២៣ រួមមាន៖ គ្រោះទឹកជំនន់កើតឡើង២លើក ក្នុងឃុំ សង្កាត់ចំនួន១២ ប៉ះពាល់ប្រជាពលរដ្ឋសរុប ៣៨៥គ្រួសារ ស្មើនឹង ១.០៩២នាក់ បណ្តាលឱ្យខូចខាតសន្ធឹង ០២ហិកតា ដំណាំរួមផ្សំ ០៤ហិកតា ប៉ះពាល់ ផ្លូវលំជនបទប្រវែង ១.៩៨០ម៉ែត្រ ខូចខាតប្រវែង ១៤០ម៉ែត្រ។ ខ្យល់កន្ត្រាក់ កើតមាន៥២លើក បណ្តាលឱ្យប៉ះពាល់ប្រជា ពលរដ្ឋ ៤២៧គ្រួសារ ស្មើនឹង ១.៧២៩នាក់ រួមមាន៖ ប៉ះពាល់ផ្ទះ ៣៥០ខ្នង ខូចខាតផ្ទះ ២៧០ខ្នង សាលា រៀន ០២ខ្នង ព្រះវិហារ ០៦ខ្នង មនុស្សរងរបួសធ្ងន់ ០១នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត។ រន្ទះ បាញ់កើតឡើង ០៦ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ០៤នាក់ ប៉ះពាល់ផ្ទះ ០១ខ្នង ងាប់គោ ០៥ក្បាល
និងខូចខាតសម្ភារៈមួយចំនួនទៀត។

២.៤. ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានបញ្ជាការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្ទីរ អង្គភាពជំនាញ បានដឹកនាំអនុវត្តការងារ សំដៅធានារក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្តោយព្រំដែន និងអភិបាលកិច្ចរដ្ឋបាលមូលដ្ឋានក្នុងភូមិសាស្ត្រខេត្ត ស្របតាមច្បាប់បទដ្ឋានគតិយុត្ត និងកិច្ចសហប្រតិបត្តិការ សម្រេចបានដូចខាងក្រោម៖

បានអនុវត្តផែនការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ចំនួន ២.៨០៣លើក ប្រជាពលរដ្ឋចូលរួម ១០២.០០៩នាក់ ស្រីចំនួន ៤៨.៣៥៧នាក់ និងបានធ្វើវេទិកា សាធារណៈចំនួន ២.៤៨៩លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៤៨.៦០៥នាក់ ស្រី ចំនួន ២៥.៤៣០នាក់។ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានចុះចងបដាសារអប់រំអំពីសុវត្ថិចរាចរណ៍ផ្លូវ គោក ដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកបើកបរឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ អនុវត្តការងារផ្សព្វផ្សាយអប់រំអំពីសុវត្ថិចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ចុះត្រួតពិនិត្យ ផ្សព្វផ្សាយ ណែនាំដល់ម្ចាស់យាន ដ្ឋានជួសជុល កែច្នៃ និងតំឡើងយានយន្តឱ្យចូលរួមទប់ស្កាត់ការកែច្នៃយានយន្តខុសបច្ចេកទេស ព្រមទាំង បានចែកសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋសរុប ៣,០៧៥ក្បាល សៀវភៅ «អ្វីដែលអ្នក បើកបរទោចក្រយានយន្តត្រូវយល់ដឹង សរុប ១១,៦២៥ក្បាល រួមនិងខិតបណ្ណអប់រំពាក់ព័ន្ធនឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោកជាច្រើនផ្សេងទៀត។បានចុះអន្តរាគមន៍ទប់ស្កាត់បទល្មើស រួមមាន៖ បទល្មើសព្រហ្មទណ្ឌកើតឡើង ៣៤ លើ ៣៥ករណី ថយចុះចំនួន ០១ករណី ក្នុងនោះ បទល្មើសឧក្រិដ្ឋកើតឡើង ១២ លើ ១៤ករណ៏ ថយចុះ ០២ករណី និង បទល្មើសមជ្ឈឹមកើតឡើង ២២ លើ ២១ករណី កើនឡើង ០១ករណី បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ ប្រុស រងគ្រោះ ៣៥នាក់ ស្រី ១៦នាក់ របួសស្រាល ០១នាក់ ស្រី និងបាត់ម៉ូតូ ០៤គ្រឿង។ កម្លាំងជំនាញបង្ក្រាប ជាក់ស្ដែង ៣១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤២នាក់ និងស្រាវជ្រាវបង្ក្រាបចំនួន ០១ករណី ឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ រួមនិងវត្ថុតាងមួយចំនួន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី ចាត់ការតាមនីតិវិធី។

បានបង្ក្រាបទល្មើសសេដ្ឋកិច្ចខុសច្បាប់ចំនួន ០៦លើក បទល្មើសគ្រឿងញៀនខុសច្បាប់ចំនួន ៣១ លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៥៧នាក់ ស្រី ០៣នាក់ ចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៤.០៧០,៥ក្រាម, គ្រឿងញៀនប្រភេទកេតាមីនចំនួន ២,៩១ក្រាម, ប្រភេទអ៊ុចស្តាស៊ី ទម្ងន់ ២១,៣៥ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ៣១,៨៤ក្រាម, រថយន្ត ០២គ្រឿង រួមនិងវត្ថុតាង មួយចំនួនទៀត ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

បានបង្ក្រាបល្បែងស៊ីសងដោយខុសច្បាប់ចំនួន១២លើក ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ៤៨នាក់ ស្រី ១៧នាក់ និងបានធ្វើការណែនាំអប់រំឱ្យវិញត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ៣១នាក់ ស្រី ១០នាក់ និងបានបញ្ជូនទៅសាលាដំបូងខេត្ត ១៧នាក់ ស្រី ០៧នាក់ រួមនិងវត្ថុតាងមួយចំនួន ដើម្បីចាត់ការ តាមនីតិវិធី។បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ០១លើក ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៨នាក់ ប្រុស ដែលបង្ក ហិង្សាដោយចេតនាបណ្តាលឱ្យរងរបួសស្រាល ០១នាក់ ដឹកហូតវត្ថុតាង ម៉ូតូ ០៤គ្រឿង រួមនិងវត្ថុតាងមួយ ចំនួនទៀត និងធ្វើកិច្ចសន្យាប្រគល់ឱ្យអាណាព្យាបាលយកទៅអប់រំបន្ត។

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន ៦៩ លើ ៩០លើក ថយចុះចំនួន ២១ករណី បណ្តាលឱ្យមនុស្សស្លាប់ ៣៦នាក់ ស្រី ០៤នាក់ និងមនុស្សរងរបួសចំនួន ១១៦នាក់ ស្រី ២៩នាក់ ម៉ូតូខូចធ្ងន់ចំនួន ៤៣គ្រឿង ម៉ូតូខូចស្រាលចំនួន ៤៨គ្រឿង រថយន្តធុនស្រាលខូចធ្ងន់ ០៥គ្រឿង រថយន្តធុនស្រាលខូចស្រាល ១១គ្រឿង និងរថយន្តធុនធ្ងន់ខូចស្រាល ១១គ្រឿង។គ្រោះថ្នាក់ផ្សេងៗកើតឡើងចំនួន ៨៧ លើ ៧៣លើក កើនឡើង១៤លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥៩នាក់ ស្រី ០១នាក់ និងរបួសធ្ងន់ ០១នាក់។ស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ជាធម្មតា ពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ដោយឡែក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងរបស់វរៈសេនាតូចលេខ២ ដែលឈរជើងនៅចន្លោះបង្គោលព្រំដែនលេខ០៣៤-០៣៥ បានដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ០៣៤ ដល់០៣៦ ដឹងថា បង្គោលតម្រុយព្រំដែនលេខ០៣៤/១ មានជនមិន ស្គាល់អត្តសញ្ញាណបានដកចេញពីទីតាំងដើម។ បច្ចុប្បន្នក្រុមការងារបោះបង្គោលព្រំដែនកម្ពុជាបានសហការ ជាមួយភាគីឡាវបោះឡើងវិញរួចរាល់។ បន្ថែមលើនេះ ក្រុមការងារបោះបង្គោលព្រំដែនកម្ពុជា បានចុះវាស់វែង កំណត់ទីតាំងបោះបង្គោលតម្រុយព្រំដែនបំពេញបន្ថែម ចន្លោះបង្គោលព្រំដែនលេខ ០៣៤ ដល់០៣៦ និង លេខ០៤០ ដល់ ០៤៩ សរុបចំនួន ៥៧បង្គោល។

បានចាត់តាំងកម្លាំងដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនជាប្រចាំ សរុបចំនួន ២៨៦លើក។ ពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ទូទាំងខេត្តស្ទឹងត្រែង ដែលមានចំនួន ៤០០គ្រួសារ មនុស្ស ៧៧៩នាក់ ស្រី ៣៦៧នាក់ ក្នុងនោះមាន៖ សញ្ជាតិវៀតណាមចំនួន ៦៤៤នាក់ ស្រី ៣២១នាក់ សញ្ជាតិឡាវចំនួន ១៣៣នាក់ ស្រី ៤៥នាក់ និងសញ្ជាតិថៃចំនួន ០២នាក់ ស្រី ០១នាក់។ ពង្រឹងការងារគ្រប់គ្រងពន្ធនាគារខេត្ត ដោយគិតត្រឹមឆ្នាំ២០២៣នេះ ចំនួនអ្នកជាប់ឃុំសរុប ៧៣២ នាក់ ស្រី ២០នាក់ ក្នុងនោះមានជនជាតិបរទេស ១០នាក់ (ជនជាតិវៀតណាម ០៣នាក់ និងជនជាតិឡាវ ០៧នាក់) ហើយជនជាប់ឃុំដោយសារបទល្មើសគ្រឿងញៀនមានចំនួន ៣០៤នាក់ ស្រី ១៤នាក់ ៕

អត្ថបទដែលជាប់ទាក់ទង