**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

រដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនរដ្ឋសភា ពីផែនការសកម្មភាពរបស់ក្រសួងរ៉ែ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងរ៉ែ និងថាមពល ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ​ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩)។

លោកជំទាវ និន សាផុន បានជម្រាបជូនក្រសួងរ៉ែ និងថាមពល ថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងស្វែងយល់ចំនួន៣៖ ១.លទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ទីសដៅអនុវត្តបន្ត ២.ការបំពេញបេសកកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និង៣.ប្រសិទ្ធភាពនៃប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ទនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងរ៉ែ និងថាមពល។

លោកជំទាវ និន សាផុន បានបញ្ចាក់ថាកិច្ចប្រជុំនាពេលនេះមិនមែនជាការសួរដេញដោល ត្រួតពិនិត្យ និងអធិការកិច្ចលើក្រសួងនោះទេ គោលបំណងសំខាន់គឺដើម្បីឈ្វេងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតរហូតដល់ជាង ៨លាន២សែននាក់ ស្មើនឹង ៨៤.៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គជប ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ ៨២,៣% បន្តដឹកនាំស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧នេះបន្តទៀត។

អត្ថបទដែលជាប់ទាក់ទង