**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជន ផ្ដាំផ្ញើដល់មន្ត្រីក្រោមឱវាទ ត្រូវបម្រើពលរដ្ឋដោយក្រមសីលធម៌ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសដែលធ្លាប់ទទួលជំនួយ ទៅជាប្រទេសដែលផ្ដល់ជំនួយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងខេត្តមណ្ឌលគិរី សរុបចំនួន ៦២នាក់ ស្រី ១៨នាក់។

ក្រោយពីស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”។

បន្ថែមពីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដូចខាងក្រោម៖

១-ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលធ្លាប់ទទួលជំនួយ ទៅជាប្រទេសដែលផ្ដល់ជំនួយ។

២-ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលធ្លាប់មានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

៣-មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

៤-មន្ទីរត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលពីដើមអាណត្តិ ក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម។

៥-ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដី និងត្រូវលើកទឹកចិត្តដល់មន្ត្រីតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

៦-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃដដែលបន្ទាប់ពីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងរួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) មួយខ្សែប្រវែង ១៣ ៣៦៨ម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសម្រេចលទ្ធផលបាន ១៥% ហើយ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោម ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៕

អត្ថបទដែលជាប់ទាក់ទង