**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តម គួច ចំរើន នាំយកអំណោយសង្គ្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជាង១ពាន់ គ្រួសារនៅស្រុកព្រៃនប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មន្ត្រីសាខាអនុសាខា និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរង គ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ១.១៦៥ខ្នងផ្ទះ នៅភូមិព្រែកទាល ឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រលោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី អ្នកឧកញ៉ា គៀង ស្រីនាង ទ្រី ភាព លោកជំទាវ ហេង គីមជី ទៀ វិចិត្រ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧញ៉ា សប្បុរសជន លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់។

ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់។

ឯកឧត្តមបន្តថា ភូមិសាស្ត្ររបស់យើងបង្កគ្រោះថ្នាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣ បងប្អូននៅទីនេះតែងតែរងគ្រោះធម្មជាតិជារៀងរាល់ឆ្នាំដើមឆ្នាំ និងចុងឆ្នាំ ពិតហើយបងប្អូនដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ដែលជួបបញ្ហាប្រឈម។ ដោយបានទទួលពត៌មានពីអាជ្ញាធរស្រុកព្រៃនប់ បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរស្រុកចាត់ចែងជួយសង្គ្រោះបង ប្អូនប្រជាពលររដ្ឋ និងក្រុមគ្រូពេទ្រមកប្រចាំកានៅទីនេះ ដើម្បីជួយសង្គ្រោះក្នុងនាមរដ្ឋបាលខេត្ត ។ សូមអគុណអាជ្ញាធរ និងកងកម្លាំង ក៏ដូចជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម ពួកគាត់បានខិតខំប្រឹងប្រែង និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះ។ កាលពីថ្ងៃទី២៤ យើងបានចែកជូនបងប្អូនរបស់យើងនៅឃុំសាមគ្គីចំនួន ៤៦៧ គ្រួសារម្តងរួមមកហើយ។

ទន្ទឹមនោះឯកឧត្តមក៏បានរាយការណ៍ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបានធ្វើការណែនាំឲ្យរៀបចំអំណោយជាស្បៀងអាហារ សម្ភារៈ ដើម្បីយកមកធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ព្រោះយើងមិនអាចចែកម្តងបានទាំងអស់នោះទេ ។ ព្រោះគ្រោះធម្មជាតិបានចាប់ពីថ្ងៃទី២១មក ឯកឧត្តមសូមអគុណ អាជ្ញាធរ និងអ្នកស្ម័គ្រចិត្តរបស់យើងដែលបានចុះទៅដល់មូលដ្ឋាន តាមតម្រូវការអ្នករងគ្រោះ ក៏ប៉ុន្តែក្រុមការងារអ្នកស្ម័គ្រចិត្ត បានរៀបចំស្បៀង និងសម្ភារៈបានទាន់ពេលវេលាចែកជូននាពេលនេះ។

ឯកឧត្តម ប្រធានសាខា ថ្លែងអំណគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងបងប្អូនសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកា រៀបចំកម្មវិធីចែកអំណោយសង្គ្រោះជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដែលជាទឹកចិត្តសប្បុរសធម៌ក្នុងការជួយសង្គ្រោះជនរងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សូមបងប្អូនក្តាប់ឲ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅដ្ឋានឲ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ បង្ករជាគ្រោះថ្នាក់អាចឈានដល់អាយុជីវិត ឆ្លើយតបនឹងស្ថានភាពភូមិសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ និងជះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ សូមឲ្យមន្ត្រីរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហម បន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឲ្យមានសុវត្ថិភាព និងបងប្អូន អាជ្ញាធរ កងកម្លាំងត្រូវត្រៀមបង្កាជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសចាស់ជរា និងកុមារឲ្យមានកន្លែងសុវត្ថិភាព និងត្រូវថែទំា￸សុខភាពមានដូចជាអាហារ និងផឹកទឹកឆ្អិនឲ្យបានត្រឹមត្រូវ ។

ឆ្លៀតក្នុងឳកាសនោះ មន្ត្រីសាខាក៏បានផ្សព្វផ្សាយ ជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺអុតស្វា ដល់បងប្អូនប្រជាពលរដ្ឋបានរួមក្នុងថ្ងៃនេះ ឲ្យបានយល់ដឹងនូវរោគសញ្ញា និងវិធានការពារ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១.១៦៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង