**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តស្វាយរៀង អញ្ជើញផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាឲ្យទៅរដ្ឋបាលក្រុង-ស្រុក

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាឲ្យទៅរដ្ឋបាលក្រុង-ស្រុក ។ ពិធីនេះរៀបចំនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ​-អង្គភាព​ពាក់ព័ន្ធ លោកអភិបាលក្រុង-ស្រុកទាំង៨ និងលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុកទាំង៨ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំជាច្រើនរូបទៀត ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ទាំងនៅក្នុងអណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែជំរុញដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឲ្យបង្កើនល្បឿនក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតការផ្ដល់សេវា និងការអភិវឌ្ឍឲ្យកាន់តែកៀកប្រជាពលរដ្ឋ ស្របតាមទិសដៅ និងចក្ខុវិស័យ ដែលមានកំណត់នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា ការប្រគល់មុខងារក្នុងវិស័យអប់រំចំនួន៣ មកឲ្យរដ្ឋបាលក្រុង ស្រុក រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ ដូចដែលយើងកំពុងរៀបចំដំណើរការផ្ទេរបុគ្គលិកនាពេលនេះ ជាការបើកទំព័រសករាជថ្មីមួយទៀត នៃលទ្ធផលកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរមុខងារ ធនធាន និងការគ្រប់គ្រងចាត់ចែងលើវិស័យ និងផ្នែកនេះ មកឲ្យរដ្ឋបាលក្រុង ស្រុក ដែលរាជរដ្ឋាភិបាលចាត់ទុកថាជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិសមស្របបំផុតសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាក្នុងកម្រិតបឋមសិក្សាចុះក្រោម ប្រកបដោយប្រសិទ្ធភាព គុណភាព ស្របតាមគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីសិក្សា និងស្ដង់ដាសេវាអប់រំដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដើម្បីជាការចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តមុខងារដែលបានផ្ទេរនេះឱ្យមានប្រសិទ្ធភាព មានដូចខាងក្រោម ៖
១-សូមឲ្យមន្ទីរមុខងារសាធារណៈ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រៀបចំនូវវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលក្រុង ស្រុក អំពីគោលការណ៍ បែបបទ និងនីតិវិធីគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក បន្ទាប់ពីដំណើរការផ្ទេរនេះ។

២-សូមឲ្យមានការរៀបចំនូវយន្តការគាំទ្រឲ្យបានច្បាស់លាស់ ដោយមានការចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរមុខងារសាធារណៈ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលាពាក់ព័ន្ធនឹងការអនុវត្តមុខងារ ដែលបានផ្ទេរនេះ ។

៣-ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុកទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់លើការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយ គោលការណ៍ នីតិវិធី និងស្តង់ដាដែលបានកំណត់ និងត្រូវរៀបចំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីមុខងារ តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឲ្យទាំងនេះ ឲ្យបានជ្រួតជ្រាបដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ៕

អត្ថបទដែលជាប់ទាក់ទង