**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់

ក្រសួងបរិស្ថាន កំពុងគិតគូរលើការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកការពារ សុខុមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននិងកំពុងគិតគូរលើការគ្រប់គ្រងសំណល់រឹង ដើម្បីរួមចំណែកដល់ការការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យចាកផុតពីជំងឺដង្កាត់នានា ដែលបានបង្កមកពីគំនរសំរាម និងសម្អាតភាពកខ្វក់ក្នុងបរិយាកាស។

ការគិតគូរយ៉ាងយកចិត្តទុកដាក់នេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយក្រុមហ៊ុន ស៊ីអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក នាទីស្តីការក្រសួង នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៣។

លោក ភឿ គឹមហ៊ាង អគ្គនាយកក្រុមហ៊ុនអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក. បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំរោងចក្រកែច្នៃសំរាម ខ្នាតតូច ដើម្បីកំចាត់សំរាមនៅតាមទីលានចាក់សំរាមក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលមានគំនិតចង់ចូលរួមចំណែកការអភិវឌ្ឍនៅតាមទីលានចាក់សំរាម តែយ៉ាងណាក្រសួងបរិស្ថានស្នើឱ្យក្រុមហ៊ុនបង្ហាញពីគម្រោងការងារជាមុន ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ សិក្សាអំពីគម្រោង ពិនិត្យ និងវាយតម្លៃលើហេតុប៉ះពាល់នានាដល់បរិស្ថានជាមុនសិន។

ជាក់ស្តែងក្រសួងបរិស្ថានបានគិតគូរជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹង ហើយការងារដំបូងដែលក្រសួងត្រូវធ្វើ គឺការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បន្ទាប់មកការគ្រប់គ្រងសំណល់រឹង ប្លាស្ទិកនៅតាមសាលារៀន ការទុកដាក់ និងញែកសំរាមជាដើម។ លើសពីនេះ ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ ក្រសួងបរិស្ថានដាក់ចេញនូវគោលការណ៍ឱ្យមានទីលានទុកដាក់សំរាមគ្រប់ខេត្តក្រុងទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង