មនុស្សរាប់ម៉ឺននាក់រងគ្រោះដោយសារទឹកជំនន់ដែលបានវាយប្រហារភាគខាងត្បូងប្រទេសថៃ
បាំងកក៖ ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅភាគខាងត្បូងដ៏ជ្រៅរបស់ប្រទេសថៃ ដោយផ្លូវ និងផ្លូវរថភ្លើងមួយចំនួនត្រូវបានឱ្យបិទ។
យ៉ាងហោចណាស់សាលារៀនរាប់សិបនៅក្នុងខេត្ត Yala និង Narathiwat ត្រូវបានបង្ខំឱ្យបិទ ខណៈដែលវីដេអូពីតំបន់បានបង្ហាញឱ្យឃើញផ្ទះ និងហាងនានាត្រូវបានជន់លិចដោយទឹកពណ៌ត្នោតក្រម៉ៅ ហើយអ្នកស្រុកកំពុងជ្រកកោននៅជាន់ខាងលើ។
ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កបញ្ហានៅសមុទ្រផងដែរ ដោយយ៉ាងហោចណាស់មានទូកចំនួនប្រាំពីរបានលិចនៅក្នុងឈូងសមុទ្រថៃ និងសមុទ្រ Andaman ចាប់តាំងពីថ្ងៃសុក្រ។
ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ព្រះរាជាណាចក្រនេះ បានលើកឡើងថា ការធ្លាក់ផ្លូវមានន័យថារថភ្លើងដែលធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងទៅកាន់ព្រំដែនម៉ាឡេស៊ីបានឈប់នៅ Yala ចម្ងាយ ១០០ គីឡូម៉ែត្រ។
អាជ្ញាធរបានព្រមានប្រជាពលរដ្ឋក្នុងខេត្តឲ្យត្រៀមខ្លួនជម្លៀសចេញប្រសិនបើទឹកជំនន់កាន់តែធ្ងន់ធ្ងរ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង