**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

អភិបាលខេត្តស្ទឹងត្រែង សុំការយោគយល់ចំពោះការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនបានគ្រប់គ្នាទាំងស្រុង ព្រោះថវិកានៃការចំណាយគឺមានកម្រិត

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា បានសុំការយោគយល់ ពីប្រជាពលរដ្ឋចំពោះការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនបានគ្រប់គ្នាទាំងស្រុងទៅដល់គ្រប់ទីកន្លែង ពីព្រោះថាការចំណាយសម្ភារៈក៏ត្រូវការថវិកា ហើយថវិការគឺមានកម្រិត ដូច្នេះហើយជួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងបានទេ។

នៅក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ពីគ្រោះធម្មជាតិឆ្នាំ២០២៣ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថារាជរដ្ឋាភិបាល តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព នេះជារឿងដែលសំខាន់បំផុត។ នៅពេលប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាព នោះប្រទេសរបស់យើងនិងមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលក៏បានគិតគូរអំពីការកសាងអភិវឌ្ឍន៍លើកគ្រប់វិស័យដែលជាតម្រូវការរបស់បងប្អូនប្រជាពល់រដ្ឋ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងរូបវន្ត ដែលមានដូចជា៖ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងប៉ូស្តិ៍សុខភាព។ ទាំងនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនូវគ្រប់ទីកន្លែង។

ឯកឧត្តមបានបញ្ជាក់ថា “ទោះបីយើងខិតខំបន្តកន្លងមកដែលរក្សាបានលំនឹងសេដ្ឋកិច្ចចាប់ពី៤%រហូតដល់៧% ក្នុងរង្វង់ឆ្នាំ២០១៩ និង២០២០ យើងឃើញថាសេដ្ឋកិច្ចរបស់យើងបានងើបឡើងតាមការរំពឹងទុក និងការខិតខំរបស់រាជរដ្ឋាភិបាល ប៉ុន្តែយើងក៏ប្រឈមទៅនឹងស្ថានភាពមួយគឺការរីករាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសយើងធ្លាប់ចុះ និងប៉ះពាល់ទៅដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ផ្គួបផ្សំនិងកត្តាបញ្ហាសង្រ្គាមមួយចំនួនថែមទៀតរវាងប្រទេសមហាអំណាច។ នេះមិនមែនតែត្រឹមប៉ះពាល់ដល់កម្ពុជាទេ ប៉ុន្តែវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោកតែម្តង។ ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំដាក់ចេញនូវវិធានការទប់ស្កាត់ និងខិតខំធ្វើយ៉ាងណាមិនឲ្យផលប៉ះពាល់នេះឡើងវិញ ដើម្បីកំណើនការងារ ដើម្បីកំណើនជីវភាព និងដើម្បីកំណើនសេដ្ឋកិច្ចរបស់យើងឡើងវិញ”។

ឯកឧត្តមអភិបាលខេត្ត បានរំលេចថា នៅពេលរងផលប៉ះពាល់រាជរដ្ឋាភិបាល ត្រូវការគិតគូរអំពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាល ក៏នៅតែផ្ដល់ប្រាក់ឧបត្ថម្ភតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដល់គ្រួសារដែលងាយរងហានិភ័យ ស្រី្តមានផ្ទៃពោះ និងកុមារដែលមានអាយុក្រោម២ឆ្នាំ រាប់ពាន់គ្រួសារថែមទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងឱ្យដឹងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែដោះស្រាយអំពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការកសាងធនធានមនុស្សឲ្យសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕  

អត្ថបទដែលជាប់ទាក់ទង