ប្រុងប្រយ័ត្ន! Scam Alert សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ (Phishing Link)
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានណែនាំកុំឲ្យចុចតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ព្រោះនេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាធនាគារ ABA បញ្ឆោតឱ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងគណនី ធនាគារ ABA ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្ថែមថា ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ តម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕