ឯកឧត្ដម ញ៉ែម សំអឿន ដកតំណែងលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី
ភ្នំពេញ៖ អភិបាលខេត្តរតនគិរី ឯកឧត្ដម ញ៉ែម សំអឿន បានចេញដីកាបញ្ឈប់តំណែងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល ឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត បានប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោក ជា សានិត បច្ចុប្បន្នអនុប្រធានមន្ទីរសុខាភិបាល ឲ្យកាន់មុខតំណែងជាប្រធានមន្ទីរស្តីទី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។
ដោយឡែកលោក អ៊ូ ដេត ក៏ត្រូវបានទទួលទណ្ឌកម្មថ្នាក់ទី២ ចំណុច ឃ តាមរូបភាពបញ្ឈប់ការងារដោយបង្ខំ ពីអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត។ ពាក់ព័ន្ធនឹងការដកតំណែង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុអ្វីនោះនៅឡើយទេ៕