មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ដាក់ផែនការដល់កងឯកភាពចំណុះកងពលទាំងអស់ ត្រូវលើកកម្ពស់ ស្មារតីទទួលខុសត្រូវនូវការងាររបស់ខ្លួនឱ្យបានល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានដាក់ផែនការដល់កងឯកភាពចំណុះកងពលទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ត្រៀមកងកម្លាំង និងរថយន្តរបស់អង្គភាពនិមួយៗកំពុងគ្រប់គ្រង ដើម្បីការពារសន្តិសុខសាធារណ:ជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំសកលដាច់ឆ្នាំ២០២៣ឆ្លងចូលឆ្នាំ២០២៤ខាងមុខនេះ។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឈរ សុខ បានបញ្ជាក់ថាបច្ចុប្បន្នយើងមានតួនាទី និងភារកិច្ចយ៉ាងសំខាន់លើវិស័យការពារជាតិផង និងចូលរួមការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
នៅចុងបញ្ចប់ ឧត្តមសេនីយ៍ទោ ឈរ សុខ ក៏បានបញ្ជាក់ថា កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ពេលបំពេញបទបញ្ជា និងសម្រេចឱ្យបានជោគជ័យតាមផែនការដែលអង្គភាពប្រគល់ជូន ៕