**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រយៈពេលជាងបីខែ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបភ្ញៀវអន្តរជាតិ ១៨លើក និងបានបំពេញទស្សនកិច្ច នៅវៀតណាម នៅឡាវ និងចូលរួមកិច្ចប្រជុំកំពូល CLV

ភ្នំពេញ៖ ផ្តើមដំណើរការពីថ្ងៃទី២១ ខែសីហាដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋសភានីតិកាលទី៧ បានបិទសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលមានរយៈពេល៣ខែតាមច្បាប់កំណត់ និងប្រកបដោយភាពជោគជ័យ។

ក្រៅពីការបំពេញតួនាទីទំាងបី របស់រដ្ឋសភា មានការងារនីតិកម្ម គឺការពិភាក្សា និងអនុម័តច្បាប់ ភាពជាតំណាងពលរដ្ឋ និងការតាមដានត្រួតពិនិត្យការអនុវត្តច្បាប់។ រដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ និងការទទួលខុសត្រូវខ្ពស់ លើការងារវិស័យការទូតសភា ផងដែរ។

នៅក្នុងរយៈពេលជាងបីខែកន្លងមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ រួមមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងអង្គការអន្តជាតិនានា បានចំនួន១៨លើក។

ក្រៅពីនេះសម្តេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសភូមិផងរបងជាប់កម្ពុជា មានប្រទេសវៀតណាម និងប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងវៀងចន្ទន៍ផងដែរ។

ជំនួបពិភាក្សា និងដំណើរទស្សនកិច្ចនៅក្រៅប្រទេស ក៏ដូចជាការចូលរួមកិច្ចប្រជុំវេទិកាអន្តរសភា នានាជាកិច្ចការទូតសភា ដែលជាផ្នែកសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយឡើង ទំាងខាងស្ថាប័ននីប្បញ្ញត្តិនិងនីតិប្រតិបត្តិ សំដៅនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។

គួរកត់សម្គាល់ថា នៅពេលជួបជាមួយភ្ញៀវអន្តរជាតិ សម្តេចរដ្ឋសភាធិបតី តែងតែលើកឡើងនូវសំណូមពរនានាដល់ប្រទេសជាមិត្ត ក្នុងការជួយគំាទ្រដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងជួយជំរុញ លើកកម្ពស់ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច តភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន បង្កើនជំនួយខាងកសិកម្ម អប់រំ បច្ចេកវិទ្យា ជាដើម ដល់កម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី តែងតែបានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងប្រទេសជាមិត្ត មិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនោះទេប៉ុន្តែនាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទូទំាងសកលលោក។

សម្តេចបានគូសបញ្ជាក់ថា នៅក្នុងសម័យដែលសភាណការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស មិនច្បាស់លាស់ និងហានិភ័យខ្ពស់ ដោយសារការប្រទាញប្រទុងភូមិសាស្រ្តនយោបាយនេះ បានបង្កឱ្យមានសង្រ្គាម ផ្ទុះឡើងនូវអំពើហិង្សា និងស្របពេលដែលសកលលោកបានកំពុងប្រឈមជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុទៀតនោះ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព ការពង្រឹងយន្តការពហុនិយម គឺជាការចំាបាច់បំផុត ក្នុងការធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពដល់ការរស់នៅ របស់ប្រជាពលរដ្ឋទូទំាងសកលលោក ដែលក្នុងនាមជាតំណាងពលរដ្ឋយើងចាំបាច់ត្រូវតែធ្វើ។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានសមាសភាពគណៈរដ្ឋមន្រ្តីភាគច្រើនជាយុវជន មានចំណេះដឹងខ្ពស់ បានកំពុងធ្វើដំណើរដោយភាពស្វាហាប់ក្នុងការដឹកនាំកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ក្លាយជាប្រទេសចំណូលខ្ពស់។

កិច្ចការទាំងនោះសម្រេចទៅបានគឺកម្ពុជាត្រូវឯករាជ្យ ភាពម្ចាស់ការលើខ្លួនឯង ហើយក៏មិនអាចខ្វះបានឡើយ ពីការចូលរួមជួយគំាទ្រពីបណ្តាប្រទេសជាមិត្ត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា រដ្ឋសភាកម្ពុជា បានកំពុងពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន ឱ្យសម្រេចបានលទ្ធផលថ្មីៗ ក្នុងនោះមានកិច្ចការលើវិស័យការទូតសភាដែលនេះជាការសំខាន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពប្រជាពលរដ្ឋ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០និង២០៥០៕

អត្ថបទដែលជាប់ទាក់ទង