អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ផ្ញើសារជូនពរ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤
ភ្នំពេញ៖ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល និងអ្នកម្នាង សុត យូរ៉េត ផ្ញើសារជូនពរឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំសូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សក្រៃលែងជូនចំពោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តបំពេញបេសកកម្មជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។
សូមឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ មេត្តាទទួលនូវភារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕