**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

#CCFR Comment#បទវិភាគ៖ឆ្នាំថ្មីទិដ្ឋភាពថ្មី កិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងអាស៊ាននឹងមានអនាគតកាន់តែទូលំទូលាយ

ថ្ងៃទីមួយនៃឆ្នាំ២០២៤ ប្រជាជននៃតំបន់នានានៅលើពិភពលោកបានរួមគ្នាផ្សងប្រាថ្នាពីសន្តិភាពនិងវឌ្ឍនភាព ។ ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មី លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ពួកយើងរីករាយរួមជាមួយសហគមន៍អន្តរជាតិ គិតគូរពីអនាគតនៃមនុស្សជាតិនិងសុខុមាលភាពនៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិនិងកសាងពិភពលោកកាន់តែល្អបវរ ។
និយាយចំពោះប្រទេសចិននិងអាស៊ាន ឆ្នាំថ្មីគឺមានន័យថា ទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរនឹងមានភាពកាន់តែស្អិតល្មួត ទំនុកចិត្តផ្នែកនយោបាយចំពោះគ្នានឹងមានកម្រិតកាន់តែខ្ពស់ សមិទ្ធផលអភិវឌ្ឍន៍ដែលនាំមកដោយកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនឹងមានភាពកាន់តែធំធេង។ ដោយឡែក ឆ្នាំ២០២៣ជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ហើយក៏ជាឆ្នាំមួយដែលបានធ្វើជាសក្ខីភាពចំពោះការអភិវឌ្ឍនិងការរីកចម្រើនរបស់ចិននិងអាស៊ានផងដែរ ។
អាស៊ានជាដៃគូដ៏សំខាន់ក្នុងការរួមគ្នាសាង“ខ្សែក្រវាត់និងផ្លូវ”  ក្នុងរយៈពេល១០ឆ្នាំកន្លងមក  គម្រោងស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានអនុវត្តនិងទទួលបានសមិទ្ធផលជាផ្លែផ្កានៅបណ្ដាប្រទេសអាស៊ាន ។ គម្រោងជានិមិត្តសញ្ញានីមួយៗបានកសាងរួចរាល់ជាបន្តបន្ទាប់ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុការត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវដែកចិន-ឡាវត្រូវបានដាក់ឱ្យដំណើរការ និងផ្លូវដែកល្បឿនលឿនក្រុងហ្សាកាតា-ក្រុងបាងឌុងដែលជាផ្លូវដែកល្បឿនលឿនទីមួយនៅតំបន់អាស៊ានត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ល។ ក្រៅពីនេះ កិច្ចព្រមព្រៀងRCEPក៏បានចូលជាធរមានផងដែរ ដែលបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងដល់កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ។
ចិននិងអាស៊ានមិនត្រឹមតែទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនស្អេកស្កះលើវិស័យកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនិងកិច្ចសហប្រតិបតិ្តការឧស្សាហកម្មប៉ុណ្ណោះទេ ថែមទាំងដោយសារតែនៅជិតពីគ្នាខាងភូមិសាស្ត្រ បានជាកិច្ចសហប្រតិបតិ្តការនិងការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរក៏មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ព្រមទាំងទទួលបានការវិឌ្ឍរីកចម្រើនដ៏សំខាន់ផងដែរ ។ ប្រឈមមុខនឹងស្ថានការអន្តរជាតិដែលមានភាពស្មុគស្មាញនិងបម្រែបម្រួល ជានិច្ចកាល ចិននិងអាស៊ានតែងតែរាប់អានគ្នាប្រកបដោយភាពស្មោះត្រង់ ជួយយកអាសាគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ានក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ភាគីទាំងពីរជាដៃគូពាណិជ្ជកម្មធំជាងគេរវាងគ្នានិងគ្នាក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ។ ទំហំពាណិជ្ជកម្មទំនិញរបស់ភាគីទាំងពីរបានកើនពី៤៤៣,៦ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៣ ឡើងដល់៩៧៥,៣ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២២ ដែលបានកើនឡើង១,២ដង ។
ក្នុងរយៈពេល១១ខែដើមនៅឆ្នាំ២០២៣ អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានគឺ៥,៨ទ្រីលានយាន់ប្រាក់ចិន ពាណិជ្ជកម្មទ្វេភាគីបានដើរតួនាទីជាទម្រដ៏សំខាន់ក្នុងពាណិជ្ជកម្មបរទេសរៀងខ្លួន ។ អាស៊ានបានក្លាយជាគោលដៅសំខាន់របស់សហគ្រាសចិនសម្រាប់ការវិនិយោគដោយផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុក្នុងចំណោមប្រទេសដែលបានចូលរួមកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ។
នាពេលថ្មីៗកន្លងទៅនេះ «របាយការណ៍ស្តីពីបរិយាកាសប្រកបអាជីវកម្មរបស់អាស៊ានឆ្នាំ២០២៣»ដែលចេញផ្សាយដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានបង្ហាញថា នៅឆ្នាំ២០២៣ បរិយាកាសប្រកបអាជីវកម្មរបស់អាស៊ានមានស្ថិរភាពជាទូទៅ ហើយការធ្វើអាជីវកម្មរបស់សហគ្រាសទុនចិននៅអាស៊ានមានសភាពល្អប្រសើរជាទូទៅ សហគ្រាសចិនដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនប្រហែល៧០ភាគរយគ្រោងពង្រីកអាជីវកម្មនៅអាស៊ាន ។
ក្នុងបរិបទដែលការងើបឡើងវិញរបស់សេដ្ឋកិច្ចសកលនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាជាច្រើន នៅឆ្នាំ២០២៤ ចិននិងអាស៊ាននឹងឈរនៅទីចាប់ផ្តើមថ្មី ចាប់ដៃគ្នានិងធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជានិងស្ថិរភាពកាន់តែច្រើនដល់ពិភពលោកដែលមានភាពច្របូកច្របល់ ក្នុងន័យជំរុញយ៉ាងសកម្មនូវកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយកម្រិតខ្ពស់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដើម្បីបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់ភាពសុខសាន្តត្រាណការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។
នេះមិនខុសអ្វីពីសុន្ទរកថារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងថា  ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានឱបក្រសោបពិភពលោកយ៉ាងសកម្មផងដែរ   ដោយរ៉ាប់រងតួនាទីរបស់ប្រទេសធំ ។ រឿងរ៉ាវលើពិភពលោកចេះតែផ្លាស់ប្តូរ តែការអភិវឌ្ឍដោយសន្តិភាពគឺជាកិច្ចការចម្បងជានិច្ច កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺជារឿងដែលសំខាន់បំផុត ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង