លោក Xi ប្រធានាធិបតីចិនសាទរពីសេដ្ឋកិច្ច ធន់ នៅក្នុងសុន្ទរកថាឆ្នាំថ្មី
ប៉េកាំង៖ ប្រធានាធិបតី Xi Jinping បានលើកឡើងកាលពីថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ថា សេដ្ឋកិច្ចចិនបានរីកចម្រើន រឹងមាំជាងមុន និងថាមវន្ត នៅក្នុងឆ្នាំ ២០២៣ ទោះបីជាតួលេខហិរញ្ញវត្ថុនៅតែបន្តខកចិត្ត ខណៈដែលការស្ទុះងើបឡើងវិញក្រោយកូវីដ ជាប់គាំងក៏ដោយ។
លោកក៏បានសន្យានៅក្នុងសុន្ទរកថាឆ្នាំថ្មីដ៏មានសុទិដ្ឋិនិយមមួយទៅកាន់ប្រជាជាតិថាប្រទេសចិននឹង ពិតជាត្រូវបានបង្រួបបង្រួមឡើងវិញ ដែលជាការយោងទៅកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងដែលទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន ហើយបានសន្យាថានឹងដណ្តើមយក។
លោក Xi បានស៊ូទ្រាំនឹងបញ្ហាប្រឈមនៅឆ្នាំ ២០២៣ ក្នុងតួនាទីជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ដោយរដ្ឋបាលរបស់លោកបានតស៊ូដើម្បីទ្រទ្រង់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ចាប់តាំងពីការបោះបង់គោលនយោបាយសូន្យ-COVID ដ៏ធ្ងន់ធ្ងររបស់ខ្លួនកាលពីឆ្នាំមុន។
ប៉ុន្តែលោក Xi បានឲ្យដឹងនៅលើទូរទស្សន៍រដ្ឋ CCTV ថា សេដ្ឋកិច្ចបាន ជួបព្យុះ ហើយក្លាយជា មានភាពធន់ និងស្វាហាប់ជាងមុន ដោយសាទរចំពោះការលើកកម្ពស់ការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ និងឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជា រថយន្តអគ្គិសនី អាគុយលីចូម និងបន្ទះសូឡា។
គាត់បានបញ្ជាក់ថានៅឆ្នាំក្រោយ យើងត្រូវតែបង្រួបបង្រួមនិងបង្កើននិន្នាការវិជ្ជមាននៃការងើបឡើងវិញសេដ្ឋកិច្ចនិងសម្រេចបាននូវស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង។
ប៉ុន្តែលោកក៏បានទទួលស្គាល់នូវការលំបាកមួយចំនួនដោយលើកឡើងថា ក្រុមហ៊ុនមួយចំនួនកំពុងប្រឈមមុខនឹងសម្ពាធប្រតិបត្តិការ ហើយ មនុស្សមួយចំនួនកំពុងជួបប្រទះការលំបាកក្នុងការងារ និងជីវភាពរស់នៅ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង