**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងអំពីធ្វើអាជីវកម្មផ្លូវភេទដែលបានអនុវត្តកន្លងមក(២០២៣)

ភំ្នពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនិងអំពីធ្វើអាជីវកម្មផ្លូវភេទដែលបានអនុវត្តកន្លងមក(២០២៣)នៅទីស្តីការក្រសួងមហាផ្ទៃ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក-លោកស្រីឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន និងលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ រាជធានី-ខេត្តទាំង២៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់កិច្ចសហការ និងសហប្រតិបត្តិការរវាង នាយកដ្ឋាន និងរាជធានី-ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដែលបច្ចុប្បន្ននេះយើងឃើញថា អំពើជួញដូរមនុស្សមានភាពប្រែប្រួល ស្ថានភាពសាមញ្ញធម្មតាទៅជាស្ថានភាពស្មុគស្មាញ ដែលយើងទាំងអស់គ្នាត្រូវយល់ដឹងហើយត្រូវធ្វើការចូលរួមទប់ស្កាត់តាមរយៈការលើកម្ពស់សមត្ថភាពនិងការបង្រ្កាប សង្រ្គោះជនរងគ្រោះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការជួបប្រជុំនាថ្ងៃនេះ ដើម្បីលើកអំពីបទពិសោធន៍ក្នុងការចែករំលែករវាងថ្នាក់នាយកដ្ឋាន និងស្នងការរង នាយការិយា ល័យរាជធានី-ខេត្ត អំពីចរិតនៃលក្ខណៈបទល្មើសដែលបានកើតឡើងមកដល់បច្ចប្បន្ន គឺមាន៦ចំណុច៖
១-រួមគ្នាក្នុងការលើកកម្ពស់សមត្ថភាពការយល់ដឹងតាមរយៈការបណ្តុះបណ្តាល តាមរយៈកិច្ចប្រជុំ និងតាមរយៈសិក្ខាសាលា។
២-ពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការនគរបាលប្រឆាំងការជួញដូរមនុស្ស និងនគរបាលប្រឆាំងការជួញដូរមនុស្សទាំងនាយកដ្ឋាន រាជធានី-ខេត្ត។
៣-ចង់ឲ្យមានការស្គាល់គ្នាឡើងវិញ ដោយសារមានខេត្តខ្លះផ្លាស់ប្តូរតែងតាំងសមាសភាពថ្មី ឬក៏ចូលនិវត្ត ចឹងហើយត្រូវការស្គាល់យល់គ្នា។
៤-ពង្រឹងសាមគី្គភាពផ្ទៃក្នុងរវាងនគរបាលប្រឆាំងការជួញដូរមនុស្ស និងនគរបាលប្រឆាំងការជួញដូរមនុស្ស និយាយដោយឡែក និយាយជារួមត្រូវពង្រឹងកិច្ចសហការសាមគី្គភាពរវាងនគរបាលជាតិទាំងមូល។
៥-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អង្គភាព ក្រសួង ស្ថាប័ន ពាក់ព័ន្ធនិងអង្គការដៃគូ ដើម្បីទប់ស្កាត់បទល្មើសឲ្យមានការថតចុះ ពិសេសជាមួយប្រជាពលរដ្ឋឲ្យមានការយល់ដឹង។
៦-ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ ក្រមនីតិវិធី ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណីយ៍ និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត រួមទាំងច្បាប់ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង