**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់

ឯកឧត្តម វង សូត ជំរុញការយកចិត្តទុកដាក់អភិវឌ្ឍសមិទ្ធផលផ្សេងៗក្នុងសាលារៀន ដើម្បីវិនិយោគលើធនធានមនុស្ស ស្របពេលវិស័យពុទ្ធិចក្រ និងអាណាចក្រមានតួនាទីសំខាន់ដូចគ្នា

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ព្រមទាំងសម្តេចសង្ឃ មួង រ៉ា គណ:សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យលើកតម្កល់រតនៈវត្ថុចំនួន ៩អង្គ នៅលើប្រាសាទព្រះអង្គប្រសូត្រដែលមានកំពស់២១ម៉ែត្រ ដែលចំណាយថវិកាកសាងអស់ប្រមាណ ៣៣ ម៉ឺនដុល្លា នៅវត្តសាមគ្គីសុខារាម ហៅវត្ត “ច្រករំដេង” ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វង សូត បានថ្លែងអំណរគុណថ្វាយ ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត រួមជាមួយឧកញ៉ា ឯកឧត្តម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងច្រើននៅក្នុងវត្តច្រករំដេងនេះ រួមមាន ៖ សាលាវិបស្សនាធុរៈ បដិមាព្រះពុទ្ធមាតា បដិមាព្រះពុទ្ធទ្រង់ត្រាស់ដឹង បដិមាព្រះពុទ្ធទ្រង់បរិនិព្វាន្ត និងសមិទ្ធផលដទៃទៀតជាច្រើន។

ឯកឧត្តម វង សូត ក៏បានមានប្រសាសន៍ផងដែរថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ ឈ្នះ។ ក្រោមម្លប់សន្តិភាព ដែលជាមរតកដ៏មានតម្លៃគ្មានអ្វីកាត់ថ្លៃបាន កម្ពុជាក្នុងសម័យថ្មី ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន ពោរពេញដោយសមត្ថភាព និងមានសីលធម៌ខ្ពស់ កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍកាន់តែឆាប់រហ័ស ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ និងមានកេរ្តិ៍ឈ្មោះល្បាញល្បីបោះសំឡេងលើឆាកអន្តរជាតិ។

ឯកឧត្តម អនុប្រធានទី២រដ្ឋសភា ក៏បានជំរុញឱ្យឯកឧត្តម លោកជំទាវ អាជ្ញាធរគ្រប់ជាន់ថ្នាក់ បងប្អូនពុទ្ធបរិស័ទ្ទ រួមទាំងសប្បុរសជនក្នុង និងក្រៅប្រទេស ត្រូវយកចិត្តទុកដាក់លើកការអភិវឌ្ឍវិស័យអប់រំ ពិសេសសាលារៀននៅតាមមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសាលារៀន ដើម្បីលើកកម្ពស់ធនធានមនុស្ស ដែលជាកត្តារួមចំណែកយ៉ាងសំខាក់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង។ ឯកឧត្តម បានគូសបញ្ជាក់ថា កន្លងទៅវិស័យពុទ្ធចក្រ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ប៉ុន្តែសព្វថ្ងៃនេះ ប្រទេសជាតិមានការអភិវឌ្ឍ ហើយរាជរដ្ឋាភិបាលបានកសាងសាលារៀននៅគ្រប់មូលដ្ឋានទាំងអស់ នៅទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយ យើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត និងចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនដើម្បីបំពេញតម្រូវការឱ្យបានគ្រប់គ្រាន់ សំដៅអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិរបស់យើងកាន់តែជឿនលឿនថែមទៀត។

ជាចុងបញ្ចប់ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន២០លានរៀលយាយជី-តាជី ១០០នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល លោកគ្រូ-អ្នកគ្រូ ២៥នាក់ ក្នុងម្នាក់ៗ ថវិកា៣ម៉ឺនរៀល សិស្សានុសិស្ស ៣០០នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកា ១ម៉ឺនរៀល កម្លាំងការពារថវិកា ១លានរៀល និងគ្រូពេទ្យស្ម័គចិត្ត ៥០ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង