សូមប្រុងប្រយ័ត្ន ចោរបច្ចេកវិទ្យា!
ភ្នំពេញ៖ លោក ដួង ដារា បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះចោរបច្ចេកវិទ្យា ដែលបានឆាតមកសាកសួរនាំផ្សេងៗ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ លោក ដួង ដារា បានបញ្ជាក់ថា “សូមបងប្អូនប្រយ័ត្ន SCAM ក្នុង Telegram ដូច Profile ចោរបច្ចេកវិទ្យានេះ។ យកសុទ្ធតែឈ្មោះអ្នកធំអាមេរិក (General Robert Willams ) មកទាក់ទាញអោយឆ្លងឆ្លេីយ។
ខ្ញុំលុបចោល message & profile នេះច្រេីនសារហេីយ តែក្រុមនេះនៅតែព្យាយាម ។ តេីបងប្អូនធ្លាប់បានទទួលសារបែបនេះពី Profile ឈ្មោះ ខាងលេីឬទេ? សូមកុំឆ្លេីយឆ្លងជាមួយក្រុមចោរនេះអោយសោះ”៕