អភិបាលខេត្តព្រះសីហនុ! កុំឈ្លេីយ ប្រាប់ហេីយថា កុំវាទទី លេីឆ្នេរសាធារណៈដាក់តុ ទាលុយភ្ញៀវរហូតដល់៣ម៉ឺនរៀល យកមកវាស់កំពស់ម្ដងមេីល
ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បុរសដែលបានវាទទី លេីឆ្នេរសាធារណៈហើយដាក់តុ ទាលុយភ្ញៀវ រហូតដល់៣ម៉ឺនរៀល ត្រូវបានយកមកវាស់កម្ពស់។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម គួច ចំរើន បានឱ្យដឹងយ៉ាងដូច្នេះថា “ កុំឈ្លេីយ ប្រាប់ហេីយថា កុំវាទទី លេីឆ្នេរសាធារណៈ គាត់ហ្នឹងដាក់តុ ទាលុយភ្ញៀវ រហូតដល់៣ម៉ឺនរៀល យកមកវាស់កំពស់ម្ដងមេីល រួចធ្វេីតេស្ត វិជ្ជមាន សារធាតុញៀនទៀត យកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត “ ៕