**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

នាយឧត្តមសេនីយ៍ ស ថេត ជំរុញឲ្យមន្ដ្រីនគរបាលពង្រឹងសមត្ថភាពពាក់ព័ន្ធបច្ចេកវិទ្យា ខណៈពលរដ្ឋជាច្រើនរងគ្រោះដោយសារបទល្មើសនេះ

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ, ប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន-អង្គភាព, ស្នងការនគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គ្រប់បណ្ដាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងដើរឲ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល ខណៈកន្លងទៅ និងមកទល់ពេលនេះ នៅមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសង្កេតឃើញថា នៅពេលរងគ្រោះប្រជាពលរដ្ឋតែងទៅដាក់ពាក្យបណ្ដឹង នៅតាមមូលដ្ឋាន ក៏ប៉ុន្ដែសមត្ថភាពនៃការជួយសង្គ្រោះរបស់មន្ដ្រីមូលដ្ឋានហាក់នៅមានកម្រិតនៅឡើយ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ទើបបានអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញប្រធាននាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសស្នងការនគរបាលរាជធានី-ខេត្ត មកចូលរួមស្ដាប់នូវការផ្សព្វផ្សាយ និងស្ដាប់នូវការធ្វើបទបង្ហាញអំពីការគ្រប់គ្រង និងស្រាវជ្រាវលើបទល្មើសបច្ចេកវិទ្យា ដើម្បីជួយដល់ជនរងគ្រោះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីយើងយល់ដឹងក្នុងការគ្រប់គ្រង ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបទៅលើបទល្មើសនេះ យើងត្រូវតែមានការយល់ដឹងអំពីបច្ចេកវិទ្យា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញដើម្បីជួយគ្នា។ យើងត្រូវទទួលស្គាល់ថាមន្ដ្រីរបស់យើងមិនទាន់ទទួលបានការបណ្ដុះបណ្ដាលលើបញ្ហាអស់ទាំងនេះ ដូច្នេះបញ្ហាកើតឡើងច្រើន»។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គូសបញ្ជាក់ថា តំបន់ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើន គឺនៅខេត្តមណ្ឌលគិរី, រតនគិរី, សៀមរាប និងរាជធានីភ្នំពេញផ្ទាល់តែម្ដង ដូច្នេះហើយមន្ដ្រីនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ លើការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពចំណុះរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមទៀតថា នៅពេលមន្ដ្រីនគរបាលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបហើយនោះ គឺអាចពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីកលល្បិច នៃការបោកឆញ្ឆោទរបស់ក្រុមឧក្រិដ្ឋជន។ ឯកឧត្តម បន្តថា នៅពេលសមត្ថកិច្ចគ្រប់គ្រងបទល្មើសនេះបាន នោះនឹងអាចឈានទៅការបង្ក្រាបបទល្មើសផ្សេងទៀត ដែលមានការពាក់ព័ន្ធបានដោយជោគជ័យផងដែរ។

ដើម្បីប្រសិទ្ធភាពការងារ អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបង្កើតក្រុមការងាររាជរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ជាប្រធានដឹកនាំ។ ក្រុមការងារនេះ មានតួនាទីសហការរៀបចំអនុវត្ត និងផ្សព្វផ្សាយពាក់ព័ន្ធការងារឌីជីថលថ្នាក់ជាតិ និងអន្ដរជាតិ, កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព គ្រប់គ្រង តាមដាន ធ្វើបច្ចុប្បន្នភាពការងារ និងជាសេនាធិការលើការងារគ្រប់គ្រងឌីជីថលរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ៕

អត្ថបទដែលជាប់ទាក់ទង