**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ

ឯកឧត្តម ចាន់ ស៊ីណាត ចុះត្រួតពិនិត្យលើភូមិសាស្រ្តបណ្តាអាងទឹកធំៗ ជាច្រើនកន្លែងនៅតំបន់ក្បាលស្ទឹងពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយសហការី ប្រធានអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានស្រុកវាលវែង ជាច្រើនរូបបានអញ្ជើញចុះត្រួតពិនិត្យលើភូមិសាស្រ្តបណ្តាអាងទឹកធំៗ ជាច្រើនកន្លែងនៅតំបន់ក្បាលស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមការងារបានចុះពិនិត្យភូមិសាស្ត្របណ្តាអាងទឹកក្នុងតំបន់ស្ទឹងធំ ស្ទឹងព្រៃខ្លុង ស្ទឹងអារ៉ៃ តំបន់ជ្រោះនិងជ្រលងភ្នំក្រវាញ និងតំបន់ស្ទឹងអាតៃ ដែលជាប្រភពទឹករស់សម្រាប់ផ្គត់ផ្គង់ទឹកឱ្យទៅបណ្តាអនុគម្រោងនានារបស់គម្រោងកសាងប្រព័ន្ធធារាសាស្ត្រឱ្យមានភាពធននឹងបម្រែបម្រួលអាកាសធាតុ (CAISAR) គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងគម្រោងទាំងអស់របស់ក្រសួងដែលកំពុងអនុវត្ត។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីឈានទៅរៀបចំគ្រោងការលម្អិតក្នុងការអភិវឌ្ឍបណ្តាអាងទឹកទាំងនេះទៅជាប្រព័ន្ធអាងទឹកបន្តបន្ទាប់គ្នា (Cascade Systems) ក្នុងការផ្គត់ផ្គង់ទឹកបម្រើឱ្យគ្រប់វិស័យក្នុងខេត្តពោធិ៍សាត់ ជាពិសេសកាត់បន្ថយនូវគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួត ដោយយ៉ាងណាឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសបានទទួលនូវសុវត្ថិភាពនិងសន្តិសុខទឹកក្នុងបរិមាណ ៦០០លានម៉ែត្រត្រីគុណ បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង