លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ១០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៩នាក់ កាលពីម្សិលមិញ
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៩នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ១៩នាក់ រួមមាន៖
-ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ១នាក់)
-ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៦នាក់(ស្រី ១នាក់)
-ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែមករា រួមមាន៖ មេតំហ្វេតាមីន(Ice) = ២,៥៨ក្រាម និង១៣កញ្ចប់តូច។
លទ្ធផលខាងលើ ៤អង្គភាពបានចូលរួមបង្ក្រាប៖
+Police: ៤អង្គភាព
១-កំពង់ចាម៖ រក្សាទុក ៤ករណី ឃាត់ ១២នាក់ ចាប់យកIce ២,៥៨ក្រាម។
២-កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។
៣-កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៤-រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៨កញ្ចប់តូច។
PM: ០អង្គភាព ៕