សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មការកណ្តាល ជាប្រធានក្រុមការងារគណបក្ស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មការកណ្តាល អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។
នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះជាច្រើនរូបទៀត៕