**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)**គណបក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាង​ច្បាប់​នៃ​ការ​ស៊ើប​អង្កេត​ពិសេស​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol**ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី**ឆ្នាំ២០២៤ ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣៥,៥៤លាននាក់**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្តដូនទយ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សូមជម្រាបថា ប្រព័ន្ធធារាសាស្រ្តដូនទយត្រូវបានជួសជុល និងស្ដារឡើងវិញនៅឆ្នាំ២០១១ ដោយក្រសួងធនធានទឹក និងឧតុនិយម មានបរិមាណទឹក ១៧លានម៉ែត្រត្រីគុណ មានផ្ទៃដីស្រោចស្រពសរុប ៧ ២៣៩ហិកតា ក្នុងនោះស្រូវវស្សាចំនួន ៦ ០៤៩ហិកតា និងស្រូវប្រាំងចំនួន ១ ១៩០ហិកតា។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី២ នេះរួមមាន៖ ទី១)ជីកព្រែក ២ខ្សែ សរុបប្រវែង ១៤,៦ គីឡូម៉ែត្រ ទី២)សាងសង់ប្រឡាយមេ ៤ ខ្សែ សរុបប្រវែង ៥៩,៥ គីឡូម៉ែត្រ ទី៣)សាងសង់ទំនប់សណ្តប្រវែង ៤១,៥ គីឡូម៉ែត្រ ទី៤)សាងសង់សំណង់បង្ហៀរ ចំនួន ១កន្លែង សំណង់ស្ទាក់ទឹក ៦កន្លែង និងសំណង់សម្រួលចរន្តទឹក ៨កន្លែង និង ទី៥)សាងសង់ស្ថានីយបូមទឹក ចំនួន ៤កន្លែង និងសំណង់លូទឹក ៣២កន្លែង។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោគឺក្នុងគោលបំណង ដើម្បីនាំទឹកទន្លេមេគង្គតាមរយៈ ផ្នែកខាងលើទន្លេតូច តាមព្រែកកំពង់ត្របែក និងព្រែកជីកថ្មី និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីកចម្រើននិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធដោយធ្វើយ៉ាងណាឱ្យការងារគម្រោងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ និងប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការងារ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង លោក គឹម សាវុធ បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ទី១)ស្តារប្រឡាយដោះទឹកដូនទយប្រវែង ១៣ ៧០០ម៉ែត្រ និងសំណង់ដោះទឹកចំនួន ៩កន្លែង ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង និង ទី២)សាងសង់ប្រឡាយដោះទឹកប្រវែង ៥ ២៩១ម៉ែត្រ សាងសង់សំណង់ដោះទឹក លូជ្រុងឆ្លងប្រឡាយចំនួន ៤កន្លែង សាងសង់សំណង់លូទ្វារទឹកឆ្លងភ្លឺប្រឡាយចំនួន ២កន្លែង សាងសង់សំណង់លូទ្វារទឹកឆ្លងកាត់ទំនប់ចំនួន ១កន្លែង សាងសង់សំណង់លូជ្រុងទ្វារទឹកឆ្លងកាត់ទំនប់ចំនួន ១កន្លែង និងសាងសង់សំណង់ដោះទឹកលូជ្រុងដោះទឹកប្រវែង ២១៥ម៉ែត្រ ចំនួន ១កន្លែង ដើម្បីបំពាក់នៅលើប្រព័ន្ធស្រោចស្រពវ៉ៃគោ (អាងទឹកកំពង់ជ្រៃ) សម្រាប់ដោះទឹកជំនន់នៅរដូវវស្សា(ជំនន់ទឹកភ្លៀង) បានទាន់ពេលវេលាក្នុងភូមិសាស្ត្រឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលមានប្រភពទឹកមកពីទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោដែលទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍន៍សាងសង់ជា២ ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥ ០០០គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ១០៨ ៣០០ហិកតានៅរដូវវស្សា និង ២៧០ ១០០ហិកតានៅរដូវប្រាំង។ ជំហានទី២ ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក ៧៩៥០០០ គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣ ១០០ហិកតានៅរដូវវស្សា និង ២៣៣០០ហិកតានៅរដូវប្រាំង៕

អត្ថបទដែលជាប់ទាក់ទង