**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន**សម្ដេចធិបតី៖ យុវជនខ្មែរសម័យនេះមានសំណាង ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម**សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូនៅតំបន់ជនបទ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានទាំង៤ នៃកម្មវិធីអាទិភាពទី៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមការធ្វើបទបង្ហាញ របស់ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបង្ហាញថា នៅបរិបទនៃកម្ពុជា ភូមិគំរូគឺជា “សហគមន៍ដែលមានសន្ដិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាពសមរម្យ អ្នកភូមិមានការចូលរួមសកម្មភាពអភិវឌ្ឍន៍ក្នុងភាពជាម្ចាស់ គិតពីផលប្រយោជន៍រួម ក្នុងការឆ្ពោះទៅរកគោលដៅរួមរបស់សហគមន៍ និងមានការអភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន ៦ ចំណុច រួមមាន៖ អភិបាលកិច្ចល្អ, ការអប់រំ និងធនធានមនុស្ស,សុខភាព និងបរិស្ថានរស់នៅ, ជីវភាពរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, និងបច្ចេកវិទ្យា។

បន្ទាប់មកឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់វេទិការជូនអង្គប្រជុំដើម្បីពិភាក្សាយ៉ាងផុសផុលក្នុងការជាផ្ដល់ធាតុចូលបន្ថែមទៅលើសេចក្ដីព្រាងដែលបានរៀបចំ។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពលើ ការគិតគូរអំពី ការលើកកម្ពស់ ការអប់រំ និងផ្ដល់អាទិភាពទៅលើស្ត្រី ឱ្យចូលរួមនៅក្នុងការដាក់បញ្ចូលទៅក្នុងលក្ខណៈវិនិច្ឆ័យនៃការកំណត់ភូមិគំរូ។

ដើម្បីចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លើការរៀបចំ “ចលនាភូមិគំរូ” ឱ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖

១. នាយកដ្ឋានជំនាញទាំង ៤ នៃកម្មវិធីទី៣ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ភូមិគំរូ ដោយរួមបញ្ចូលនូវវឌ្ឍនភាពភូមិគំរូ ការរៀបចំបញ្ជីភូមិគំរូ និងការរៀបចំផែនទីភូមិគំរូនៅទូទាំងប្រទេស
២. ផ្អែកលើបទពិសោធន៍ដែលបានអភិវឌ្ឍកន្លងមក ត្រូវបែងចែកភូមិអភិវឌ្ឍន៍ជា ៣ កម្រិត (១) ភូមិជោគជ័យខ្លាំង (២) ភូមិជោគជ័យមធ្យម និង (៣) ភូមិជោគជ័យតិចតួច
៣. ត្រូវរៀបចំភូមិគំរូ ឱ្យមានលក្ខណៈ ៤ យ៉ាង (១) ភូមិគំរូដែលអាចដំណើរអភិវឌ្ឍន៍ដោយខ្លួនឯង (២) ភូមិគំរូអភិវឌ្ឍន៍ដោយមានចីរភាព និង (៣) ភូមិគំរូដែលអាចរីកចម្រើនជាលំដាប់ និង (៤)ភូមិគំរូដែលអាចយកជាគំរូសម្រាប់អនុវត្តបន្ត
៤. ត្រូវជ្រើសរើសភូមិគំរូថ្មីបន្ថែមទៀត ដោយពិនិត្យលើស្ថានភាពភូមិសាស្ដ្រតាមខេត្ត និងតាមតំបន់ ដែលនៅជិតទីផ្សារសម្រាប់កសិផល ជាពិសេសប្រជាពលរដ្ឋមានឆន្ទៈចូលរួមក្នុងការអភិវឌ្ឍ
៥. រៀបចំគម្រោង ឬ ផែនការប្លង់មេ នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងផែនការអភិវឌ្ឍន៍សេចកិច្ច សង្គម និងវប្បធម៌ និងត្រូវរៀបចំសៀវភៅបន្ទុកសម្រាប់អនុវត្ត
៦. បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍភូមិគំរូ និងត្រូវបង្កើនការចូលរួមពី មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
៧. ជំរុញតាមដានត្រួតពិនិត្យ និងវាយតម្លៃពីប្រសិទ្ធភាពនៃការអភិវឌ្ឍ
៩. រៀបចំសិក្ខាសិលាពិគ្រោះយោបល់ស្ដីពី ការរៀបចំភូមិគំរូ ជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ
១០. រៀបចំដាក់បញ្ចូលការរៀបចំភូមិគំរូ ទៅក្នុងផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៥ និងក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥ -២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

អត្ថបទដែលជាប់ទាក់ទង