**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម

ឯកឧត្តម ចាន់ ស៊ីណាត ចុះត្រួតពិនិត្យលើភូមិសាស្រ្តដែលមានសក្តានុពលក្នុងការអភិវឌ្ឍអាងទឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយ ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង និងសហការី នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យលើភូមិសាស្រ្តដែលមានសក្តានុពលក្នុងការអភិវឌ្ឍអាងទឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយសហការី បានចុះពិនិត្យជាក់ស្តែង ជ្រលង និងជ្រោះខាងត្បូងភ្នំក្រវាញ តំបន់ស្ទឹងតាតៃ ស្ទឹងកោះកុង ស្ទឹងត្រពាំងរូង និងស្ទឹងបទុមសាគរ ក្នុងខេត្តកោះកុង។

ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងនាពេលនេះ គឺដើម្បីឈានទៅធ្វើការរៀបចំគ្រោងប្លង់លម្អិតអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមក្នុងខេត្តភាគនិរតីដែលហ៊ុមព័ទ្ធដោយសមុទ្រ ស្របតាមបេសកកម្ម និងចក្ខុវិស័យរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ អសន្តិសុខទឹក និងការឡើងកម្តៅនៃភពផែនដី។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តការងារស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការសាងសង់អាងទឹកធំមួយនៅលើដៃព្រែកតាប៉ោ ដែលជាមូលដ្ឋានស្តុកទឹកដ៏សំខាន់បំផុតក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង ដែលធានាដល់ការបញ្ជាទឹក គ្រប់គ្រងទឹកនិងប្រើប្រាស់ទឹកតាមតំបន់ព្រំដែនក្នុងទិសនិរតីឱ្យមានសុវត្ថិភាព និងនិរន្តរភាពទឹកលើគ្រប់វិស័យប្រកបដោយឧត្តមភាព ៕

អត្ថបទដែលជាប់ទាក់ទង