ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាជំនួយការ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ចំនួន២រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាជំនួយការឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ២រូប មានឋានៈស្មើអគ្គនាយក ។
ជំនួយការរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រីទាំង ២រូបនោះរួមមាន៖ ១.ឯកឧត្ដម ផាន់ រតនា និងទី២.ឯកឧត្ដម យូ ម៉ានិត ៕