**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

អាគារស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ សមិទ្ធផលអគារថ្មី មួយខ្នងដែលជាសំណង់អគារទីស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រី ស្ថិតនៅខាងក្រោយវត្តស្លាកែត ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កិត្តិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម ង្វៀន ហ្វីតាំង (NGUYỄN HUYTĂNG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជាច្រើនរូប ។

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ឈា ស៉ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុវជនកម្ពុជា បានបញ្ជាក់ច្បាស់ថា ទីតាំងសមិទ្ធផលថ្មី ជាអគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ដែលយើងកំពុងប្រារព្ធពិធីសម្ពោធ នាពេលនេះ ដើមឡើយគឺជាមណ្ឌលថែបំប៉នសុខភាពយោធិនពិការ ៣១៧ ។ ប៉ុន្តែដោយទីតាំងនេះ ពុំមានដីធំទូលាយសម្រាប់បែងចែកជាដីលំនៅដ្ឋាន និងដីបង្កបង្កើនផល ជូនគ្រួសារយោធិនពិការ រាជរដ្ឋាភិបាល ក្នុងអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ផ្លាស់ប្តូរទីតាំង ឱ្យទៅរស់នៅមណ្ឌលថែបំប៉នសុខភាពយោធិនពិការ ៣១៧ ថ្មី ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។

អគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានសាងសង់ហើយរួចរាល់នៅថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១លាន ២សែន ៥ម៉ឺន ៥ពាន់ ៧០០ ដុល្លារ ។ សាងសង់តាមរចនាបថខ្មែរ ដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ ម៉ែត្រ ទទឹង ២៧.៥ ម៉ែត្រ កំពស់ ៣ ជាន់ មានក្រឡាផ្ទៃសរុប ២ ពាន់ ៣៩១ ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧ បន្ទប់ ដែលក្នុងនោះមាន – បន្ទប់សវនាការ ១ បន្ទប់- បន្ទប់គណៈជំនាញ ៦ បន្ទប់,បន្ទប់ អគ្គលេខាធិការសមាគម ១ បន្ទប់- បន្ទប់ អគ្គលេខាធិការរង ចំនួន ៥ បន្ទប់- បន្ទប់ប្រជុំ ចំណុះបាន ៤៤នាក់ ១ បន្ទប់- បន្ទប់រង់ចាំ ១ បន្ទប់
– បន្ទប់ជំនួយការ ១ បន្ទប់- បន្ទប់ប្រជុំ ចំណុះមនុស្សបាន ២០០ នាក់ ១ បន្ទប់
ដោយប្រើរយៈពេលសាងសង់ ១១ ខែ ដោយចំណាយថវិកាអស់ប្រមាណជា ៧៥ ម៉ឺន ៨ ពាន់ ២០០ ដុល្លាអាមេរិក ក្នុងនោះមានថវិការបស់សម្ដេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចតេជោប្រធាន ២០ម៉ឺនដុល្លារ និងថវិកា ភាគីមិត្តវៀតណាមចំនួន ៥៥ម៉ឺន ៨ពាន់ ២០០ដុល្លារ ។

ឧត្តមសេនីយ៍ឯក ឈា ស៊ីដារ៉ា បានបន្ថែមទៀតថា ក្រៅពីសាងសង់អគារទីស្នាក់ការកណ្តាល នៅមានការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗមួយចំនួនទៀត ដែលរួមមានការកសាងផ្លូវបេតុងនៅក្នុងបរិវេណទីស្នាក់ការកណ្ដាល ប្រវែង១ពាន់ ៦១០ ម៉ែត្រសាងសង់របងថ្ម ប្រវែង៥០០ ម៉ែត្រចាក់បេតុងជុំវិញអាគារមានទំហំ ៤៥០០ ម៉ែត្រការ៉េ ការជួសជុលកែលម្អអគាររោងបាយ ១ខ្នង មានបណ្ដោយ ៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ ការងាររៀបចំសួនច្បារជុំវិញអគារ រៀបចំខឿនការ៉ូឡាចំណតរថយន្ត ប្រព័ន្ធទឹកស្រោចស្រពប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងដាំដើមឈើក្នុងបរិវេណទីស្នាក់ការទាំងមូលដោយចំណាយថវិកាសរុបចំនួន ៤៩ម៉ឺន ៧ ពាន់ ៥០០ដុល្លា ជាអំណោយនៃការចូលរួមរបស់សប្បុរសជន ។

អត្ថបទដែលជាប់ទាក់ទង