**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តមបណ្ឌិត សាយ សំអាល់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត សាយ សំអាល់ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុក្នុងឱកាស អញ្ជើញចូលរួមពិធីសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមបានមានប្រសាសន៏កោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងកងកម្លាំង ប្រដាប់អាវុធដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានលទ្ធផលផ្លែផ្កានាពេលកន្លងមកនិងកោតសរសើរក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុផងដែរ។ ពីធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤បានរៀបចំឡើង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងថៃទី៣ទី៤ ខែមករាឆ្នាំ២០២៤ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍អាននៅរបាយការណ៍បូក សរុបលទ្ធ ផល ការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៣ ព្រមទាំង បានធ្វើការបែងចែកក្រុមពិភាក្សាចំនួន ៥ក្រុម (ក្រុមនីមួយៗមានសមាជិកពី ៧៤ដល់ ១២០នាក់) ដើម្បីពិភាក្សា ផ្តល់ធាតុចូលទៅលើរបាយការណ៍ និងប្រធានបទសំខាន់ៗ ដើម្បីវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងវិធាន ការដោះស្រាយ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអនុវត្តការងាររដូចខាងក្រោម៖១.ការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព (ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ)។

២.ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ (អង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ទាំង២៩)។ ៣.ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ៤.ការងារគាំពារសង្គម និងសុខាភិបាល។ ៥.ការអភិវឌ្ឍមូលធន មនុស្ស។ ហើយក្នុងសន្និបាតបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើប្រធានបទទាំង ៥ខាងលើ នេះ បានរកឃើញនូវបញ្ហាប្រឈមចំនួន ១៦៣វិធានការដោះស្រាយចំនួន២៥៣និងសំណូមពរចំនួន៩១ហើយក្នុងអង្គ សន្និបាតប្រមូលបញ្ហាប្រឈមវិធានការដោះស្រាយនិងសំណូមពរទាំងអស់នេះចងក្រងទៅជាផែនការសកម្មភាពនិងលើកទិសដៅការងារដើម្បីអនុវត្តជាក់ស្តែងនៅឆ្នាំ២០២៤ជាមួយការបេ្តជ្ញាចិត្តរួមគ្នាបន្តថែរក្សាការពារឱ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ជម្រុញ ការផ្តល់សេវាសាធារណៈឱ្យបានលឿនឆាប់ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ឆ្លើយតបតម្រូវការ របស់ ប្រជាជន ពន្លឿនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងខិតខំរួមគ្នារៀបចំការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អ ហើយក្នុងអង្គសន្និបាតបានប្តេជ្ញាចិត្ត ខិតខំអនុវត្ត ឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត សំដៅចូលរួមអនុវត្តឱ្យបាន ជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា។​

នាឱកាសនោះដែរឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយ បានកោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ ដែល បានខិតខំបំពេញតួនាទី ភារកិច្ចទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ និងកោតសរសើរក្រុមការងាររាជរដ្ឋាភិ បាលចុះជួយខេត្តព្រះសីហនុ ដែលជាយន្តការមួយបំពេញការងារឱ្យយើងស្គាល់ការងារខ្លួនឯង ចេះធ្វើការ ជាមួយអ្នកដទៃ ហើយអ្វីប្រឈមជួបប្រទះជាធាតុផ្សំសម្រាប់យើងដោះស្រាយបានទាន់ពេលវេលា ទាំងអស់ នេះហើយដោយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយសន្តិភាព តាមរយ:កិច្ចចរចាដែលជានិមិត្តរូប នៃសន្តិភាពដើរលើមាគ៌ាត្រឹមត្រូវ ទាំងនេះដោយសារថ្នាក់ដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា យើងកំពុងបានកសាងនូវវប្បធម៌ និងសន្តិភាពដែលជារឿងមួយសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន ដូច្នេះហើយសូមបន្តនៅសន្តិភាពបន្ត ទៀត ដើម្បីភាពរីកចម្រើនបង្កើនជីវភាពគ្រួសារ និងសង្គមនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ហើយជាមួយគ្នានោះឯកឧត្តមបណ្ឌិត សាយ សំអាល់ ក៏បានបញ្ជាក់ថា ខេត្តព្រះសីហនុ និងខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័ន្ធតាមបែបនគរូបនីយកម្មទន្ទឹមនោះយើងត្រូវអនុវត្តរដ្ឋបាលសាធារណ:បំរើសេវាជូនប្រជាពលរដ្ឋក្នុងនោះការថែរក្សារោងចក្រសហគ្រាសអ្នកវិនិយោគនិងភ្ញៀវទេសចរក៏ជារឿងមួយយ៉ាងសំខាន់ដើម្បីក៏សាង កំពង់សោមជារដ្ឋបាលទំនើបស៊ីវីល័យ ត្រូវបង្កើនធនធានមនុស្ស រក្សាសន្តិសុខ ស្ថេភាពនយោបាយដែលជាតម្រូវការរបស់យើងទាំងអស់គ្នា ។

បន្ទាប់ពីឯកឧត្តមបណ្ឌិត សាយ សំអាល់ មានប្រសាសន៍ សំណេះសំណាល និងបានធ្វើការកោតសរសើរក្នុងអង្គសន្និបាតខាងលើនេះរួចមក ឯកឧត្តមបណ្ឌិត ក៏បាន ធ្វើការបំពាក់មេដាយដល់មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ព្រមទាំងបានចែក ប័ណ្ណជ័យលាភីក្នុង ណការបម្រើ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដែលបានមកទទួលសេវានៅច្រកចេញចូលតែមួយរបស់រដ្ឋបាលសង្កាត់/ឃុំ នៃខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង