រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន
ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីប្រជុំពិនិត្យ និងអនុម័ត របាយការណ៍មួយចំនួន។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងបញ្ជាការដ្ឋានតំបន់សឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។
សូមជម្រាបជូនដែរថា របៀបវារៈដាក់ជូន ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត មានដូចខាងក្រោម៖
១-ការពិនិត្យកូរ៉ូមរបស់ក្រុមប្រឹក្សាខេត្ត
២-មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥
៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៤
៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាង របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
៥-ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការ របស់ សាលាខេត្តតាកែវ ប្រចាំខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣
៦-ប្រកាសពេលវេលាកិច្ចប្រជុំសាមញ្ញលើកទី៥៦ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ៕