**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តនៃមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តនៃមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិការគណបក្សសរុបចំនួន ២១៨រូប ។

បើតាមសេចក្ដីជូនដំណឹងស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ឆ្លងតាមស្មារតីនៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកេណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្ត នៅមន្ទីរគណបក្សខេត្ត។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចដូចខាងក្រោម៖

១. មន្ទីរគណបក្សខេត្ត ត្រូវកែសម្រួលខ្លឹមសារនៃឯកសារចំនួន៣ រួមមាន៖ ១- សេចក្តីសម្រេច ស្តីពីការកែសម្រួលការចាត់តាំងសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត, ២. សេចក្តីណែនាំ ស្តីពីការអនុវត្ត ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងទី៣- ផែនការសកម្មភាពសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួចដាក់ជូនប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តមសន្តិបណ្ឌិតប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ពិនិត្យ ចុះហត្ថលេខា និងផ្សព្វផ្សាយ អនុវត្ត។

២. សមាសភាពចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត ត្រូវតែជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត ពុំអាចឲ្យតំណាងចូលជំនួសបានឡើយ។ មន្ទីរគណបក្សខេត្ត ត្រូវត្រួតពិនិត្យការងារនេះ តាមរយៈការចេញលិខិត អញ្ជើញ និងវត្តមានចូលរួម។ ក្នុងករណីអវត្តមានដោយសារមានធុរៈចាំបាច់ ឬបេសកកម្ម ត្រូវសុំការអនុញ្ញាតិច្បាប់
មកគណបក្សខេត្តឲ្យបានត្រឹមត្រូវ។

៣. ត្រូវពង្រឹងរបៀបរបបការងារគណបក្សឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត។ ក្នុងករណីសាខាគណបក្ស ឬគណបក្ស ក្រុង ស្រុក ផ្តល់របាយការណ៍មានការយឺតយ៉ាវ ឬពុំបានផ្តល់របាយការណ៍មន្ទីរគណបក្សខេត្តពុំបានទៀងទាត់ ត្រូវមានកិច្ចប្រជុំណែនាំដែលកិច្ចប្រជុំនេះ ត្រូវដឹកនាំដោយឯកឧត្តមប្រធានគណៈប្រចាំការគណបក្សខេត្ត។

៤. ត្រូវពិនិត្យឯកសារពាក់ព័ន្ធ និងពង្រឹងការគ្រប់គ្រងសារពើភ័ណ្ឌទ្រព្យសម្បត្តិគណបក្សឲ្យបានម៉ត់ចត់ និង ត្រឹមត្រូវ។ គណៈកម្មាធិការហិរញ្ញវត្ថុគណបក្សខេត្ត ត្រូវទទួលមុខការលើការងារនេះ នឹងត្រូវចាត់ចែងគ្រប់គ្រងចំណូល ដែលបានមកពីការជួលទីតាំងដីអង់តែនសេវាទូរស័ព្ទទាំង៤ទីតាំង ដើម្បីជាប្រយោជន៍សម្រាប់គណបក្ស។

៥. ត្រូវចូលរួមជម្រុញការត្រួតពិនិត្យ តាមដាន និងអនុវត្តតួនាទី ភារកិច្ច ដូចមានចែងក្នុងសេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត ព្រមទាំងផែនការណែនាំ និងផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានដាក់ចេញ ៕

អត្ថបទដែលជាប់ទាក់ទង