**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

ភ្នំកំពង់ត្រាច ជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ដ៏ទាក់ទាញនៅខេត្តកំពត

ភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ភ្នំកំពង់ត្រាច ជារមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្ត្រមួយ ដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅតំបន់ទេសភាពប្លែកភ្នែក ខ្យល់អាកាសបរិសុទ្ធ រូងភ្នំមានខ្យល់ត្រជាក់ ដែលអាចធ្វើឱ្យអ្នកទៅកម្សាន្តទទួលបានអារម្មណ៍ស្រស់ស្រាយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋានដ៏ទាក់ទាញមួយសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងប្រវត្តិសាស្ត្រ ហើយរូងភ្នំដែលមានទិដ្ឋភាពដ៏ស្រស់ស្អាត ទឹកល្អាងដ៏ត្រជាក់ចិត្ត និងទីសក្ការៈផ្សេងៗ ដ៏ស័ក្តិសិទ្ធ បានធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបន្តថា នៅកណ្តាលភ្នំ ភ្ញៀវទេសចរអាចផ្តិតយកទិដ្ឋភាពផ្ទៃមេឃដ៏ធំល្វឹងល្វើយ អមដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ អាចទស្សនាសិលាចារឹកជាច្រើន និងមានសំឡេងសត្វយំ។ ចំណែកឯនៅផ្នែកខាងក្រៅ ភ្ញៀវទេសចរឃើញផ្ទាំងថ្មធំៗ វាលស្រែទូលាយ និងមានរទេះសេះផ្តល់សេវាកម្មកម្សាន្តជុំវិញភ្នំ ផងដែរ។ រីឯនៅជាប់ជើងភ្នំ មានបង្កប់ល្អាងមួយ ដែលមានទឹកថ្លាឈ្វេង គឺល្អាងព្រះចន្ទ ដែលភ្ញៀវទេសចរអាចងូតទឹកលេងបានយ៉ាងសប្បាយ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបន្តទៀតថា ភ្ញៀវទេសចរ ដែលកម្សាន្តនៅរមណីយដ្ឋានភ្នំកំពង់ត្រាច អាចទស្សនាថ្មសំណាករូបភាពផ្សេងៗ ដែលបង្កប់ដោយប្រវត្តិសាស្ត្រ វប្បធម៌ ដែលមានអាយុកាលដ៏យូរលង់ មានកន្លែងសក្តិសិទ្ធដើម្បីបួងសួងសុំសេចក្តីសុខផងដែរ។

« ភ្នំកំពង់ត្រាចគឺយើងបើកទទួលភ្ញៀវទេសចរយូរហើយ ដែលទីនោះមានលក្ខណៈធម្មជាតិមិនទាន់មានអ្វីត្រូវកែលម្អបន្ថែមទេ ព្រោះយើងបានរៀបចំមណ្ឌលព័ត៌មានទេសចរណ៍ តូបលក់អាហាររបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ និងមានការរៀបចំផ្លូវដើរ។ ហើយភ្ញៀវទេសចរដែលទៅកម្សាន្តទីនោះមានច្រើនទម្រង់ ភ្ញៀវទេសចរដែលជាយុវវ័យទៅមើលទេសភាព ថតរូប ចំណែកចាស់ៗអាចទៅបន់ស្រន់ តាមស្ថានភាពខុសៗគ្នា »។

សូមបញ្ជាក់ថា ភ្នំកំពង់ត្រាច គឺ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច មានចម្ងាយ៣៨គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តកំពត។ រមណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់នេះ មាន កម្ពស់ពី ១៥០ ទៅ ២០០ម៉ែត្រ។ ភ្នំកំពង់ត្រាច លាក់ទុករឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និងមានរូងភ្នំធំ រួមមាន រូងឋានព្រះចន្ទ រូងឋានព្រះអាទិត្យ ល្អាងស្ការហនុមាន គុហាជាងលុកម៉ីន រូងភ្នំត្រីបាឡែន និងរូងភ្នំក្បាលអន្ទុង ជាដើម៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង