ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសពីភាពជាដៃគូក្លិបអន្តរជាតិប្រវត្តិសាស្ត្រជាមួយ Young Elephants F.C របស់ឡាវ
កីឡា៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីភាពជាដៃគូក្លិបអន្តរជាតិជាប្រវត្តិសាស្ត្រជាមួយ Young Elephants F.C របស់ប្រទេសឡាវ ដើម្បីពង្រឹងគុណភាពក្រុម ក៏ដូចជាអភិឌ្ឍន៍ក្រុម និងទំនាក់ទំនងផ្សេងៗទៀតរវាងក្លិបទាំងពីរ។
យោងតាមហ្វេសប៊ុកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ថា កិច្ចសហការជាយុទ្ធសាស្ត្រនេះរួមមានធាតុសំខាន់ៗដែលបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមចំពោះឧត្តមភាពរួមមាន៖ ១.ការដោះដូរកីឡាករ គឺជាសិល្បៈនៃការរៀបចំការផ្លាស់ប្ដូរទេពកោសល្យបែបទំនើបកម្ម និងការសម្របខ្លួន នៅលើមាត្រដ្ឋានកម្រិតពិភពលោក។ ២. ការចែករំលែកព័ត៌មាន៖ តម្រឹមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់យើង ដើម្បីសម្រេចបាននូវភាពជោគជ័យរួមគ្នាតាមរយៈការសហការចែករំលែកព័ត៌មាន។ ៣. កិច្ចសហការប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម រួមបញ្ចូលការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញអ្នកទស្សនា និងពង្រឹងទំនាក់ទំនងអ្នកគាំទ្រ។ ៤. ការប្រកួតមិត្តភាព/ជំរំហ្វឹកហាត់៖ ការកែលម្អ អភិវឌ្ឍន៍ជំនាញ និងការបង្កើតមិត្តភាពតាមរយៈការខិតខំប្រឹងប្រែងសហការរៀបចំឱ្យបានល្អ។ ៥. ទំនាក់ទំនងធុរកិច្ចអន្តរជាតិ៖ ការបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មរួមគ្នា ដែលវាលើសពីសកម្មភាពនៅលើទីលានបាល់ទាត់។
សូមរំលឹកថា ក្លិបបាល់ទាត់ Young Elephants F.C ជាក្រុមដ៏ជោគជ័យមួយនៅក្នុងក្របខណ្ឌលីគកំពូលទ្បាវ។ ពួកគេទើបតែគ្រងជើងឯក Lao League 1 ២ ឆ្នាំជាប់ៗគ្នាផងដែរ ពោលគឺនៅឆ្នាំ ២០២២ និង ២០២៣..។ ដោយទ្បែក ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏ជាក្រុមជោគជ័យមួយនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជាផងដែរ៕