**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

សម្តេច ឃួន សុដារី លើកទឹកចិត្តដល់សមាជិកបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តចុះដោះស្រាយសំណូមពរប្រជាពលរដ្ឋ ឆ្លើយតបជំនឿទុកចិត្ត មិនឱ្យពលរដ្ឋខកបំណង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក បានលើកទឹកចិត្តសមាជិកគណបក្សចុះជួយស្រុកលើកដែកគ្រប់លំដាប់ថ្នាក់ បន្តបម្រើឆ្លើយតបសេវាតម្រូវការ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឆ្លើយតបនឹងជំនឿទុកចិត្ត កុំឱ្យខកបំណងដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជារហូតមកនិងបន្តបន្ទាប់ទៅអនាគតទៀត។

ការជំរុញនិងលើកទឹកចិត្តនេះ បានលើកឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលទ្ឋផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

មានប្រសាសន៍ទៅកាន់សមាជិកចូលរួមប្រមាណ ៣០០នាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណ ពីថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនប្រជាពលរដ្ឋនៅស្រុកលើកដែក ក៏ដូចជាប្រជាពលរដ្ឋនៅទូទំាងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សកាលពីខែកក្កដា កន្លងមកនេះ មានរហូតដល់ជាង៨២% ក្នុងចំណោមប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត ដែលជាចំនួនច្រើនលើសលប់ មិនធ្លាប់មានតំាងពីឆ្នាំ១៩៩៣ មក។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការចូលរួមក្នុងដំណើរការបោះឆ្នោត និងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនបែបនេះ ជាកត្តាសត្យានុម័តជួយឱ្យដំណើរការផ្ទេរអំណាចពីឥស្សរជនថ្នាក់ដឹកនាំជំនាន់មុន មកឥស្សរជនជំនាន់ក្រោយជាអ្នកបន្តវេន បានប្រព្រឹត្តទៅដោយរលូន ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មិនធ្លាប់មានក្នុងរយៈពេលប្រមាណ៥០០ឆ្នាំកន្លងមកនេះ នៅកម្ពុជា។ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ប្រកបដោយភាពធន់ និងបរិយាប័ន្ន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានសម្រេចជ្រើសតាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្រេចបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៤៩៦រូប ធ្វើឱ្យសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានចំនួនសរុប ១៣១២រូប និងការសម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សចំនួន២៣រូបបន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងពីតម្លៃសន្តិភាព ដំណើរការលទ្ធិប្រជាធិបតេយ្យ កំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងស្ថានភាពវឹកវររបស់សកលលោកដែលកំពុងកើតមាន។ សម្តេចរដ្ឋសភាធិបតី ក៏បានជម្រាបអង្គពិធីពីលទ្ធផលដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។

សម្តេចប្រធានគណៈអចិន្រ្តៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧ មានសមាសភាពគណៈរដ្ឋមន្រ្តី ភាគច្រើនជាយុវជន មានអាយុក្រោម៦០ឆ្នាំ មានទំាងចំណេះដឹងនិងសីលធម៌ ពោរពេញដោយថាមពល បានកំពុងបម្រើប្រទេសជាតិ ប្រកបដោយភាពស្វាហាប់។ នៅក្នុងរយៈពេលប្រមាណ៤ខែមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានលទ្ឋផលជាច្រើនជាទីមោទកភាពយ៉ាងក្រៃលែង បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ដោយកំំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បន្ថែមថា មហាសន្និបាតគណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ខ្លួន សំដៅការពារ ថែរក្សា ពួនជ្រំ សមិទ្ធិផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ក្រោយពីបានស្តាប់របាយការណ៍របស់គណៈកម្មាធិការកណ្ដាល ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤រួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏ដូចជាសមាជិកសមាជិកាគណបក្សទាំងអស់ បានប្តេជ្ញារួមគ្នាយ៉ាងមុតមាំ នៅក្នុងអនុវត្តឱ្យសម្រេចនូវរាល់សេចក្តីសម្រេច ផែនការ និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជាឱ្យទទួល បានជោគជ័យ មានប្រសិទ្ធភាពខ្ពស់ ជាពិសេសការទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតបន្តបន្ទាប់ នៅពេលអនាគតទៀត ៕

អត្ថបទដែលជាប់ទាក់ទង