ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលក្រាបថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ ព្រះសង្ឃនៅវត្ដមុនីរង្សី ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែ់លហ្សេឡង់, ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ឈឹម សារ៉េត អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលក្រាបថ្វាយបង្គំ និងប្រគេនទេយ្យវត្ថុ ព្រះសង្ឃនៅវត្ដមុនីរង្សី ។